adverise with khmeread 1

ញាក់សាច់​ជួស​! អ្នកទេសចរ​នៅ​អូស្ត្រាលី​ចុះសួរសុខទុក្ខ​ក្រពើ​យក្ស​ក្នុង​ទ្រង់​កញ្ចក់​មរណៈ​ដ៏​គួរឱ្យ​ព្រឺ​ឆ្អឹងខ្នង​

    ​អ្នកទេសចរ​ដែល​ចង់​ផ្សងគ្រោះថ្នាក់​គួរ​ទៅ​ទីក្រុង Darwin ក្នុងប្រទេស​អូស្ត្រាលី​។​

​    ​នៅ​ទីនោះ ពួកគេ​នឹង​ទទួលបាន​បទពិសោធន៍​ដ៏​ព្រឺព្រួច​ដែល​មិនអាច​បំភ្លេចបាន​នៅក្នុង​ទ្រង់​មរណៈ ដែលជា​ទ្រង់​មួយ​សម្រាប់​ដាក់​មនុស្ស​ដើម្បី​ទាក់ទាញ​ក្រពើ​ទឹកប្រៃ​ធំៗ​ប្រចាំ​ទ្វីប​អូស្ត្រាលី​ឱ្យមក​លេង​ជាមួយ​មនុស្ស​។​

​    ​ទ្រង់​មរណៈ​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​រក្សា​មនុស្ស​ឱ្យមាន​សុវត្ថិភាព ខណៈ​ភ្ញៀវ​មើល​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​ក្រពើ​ធំៗ​នៅក្នុង​ទឹក​ដែលមាន​ប្រវែង​ជិត ៥ ម៉ែត្រ​។ ការដាក់​ទ្រង់​សម្រាប់​ភ្ញៀវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន Crocosaurus Cove ដែលជា​មជ្ឍមណ្ឌល​មច្ឆា​ជាតិ និង​សត្វព្រៃ​ក្នុង​ដែនដី​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​

​    ​ភ្ញៀវ​អាច​ចុះ​នៅ​និយាយ​សួស្តី​ជាមួយ​ក្រពើ​តាមរយៈ​ទ្រង់​មរណៈ​នេះ​បាន ហើយ​រយៈពេល​ចុះ​លេង​ជាមួយ​ក្រពើ​គឺ ១៥ នាទី​។ 

​    ​ប្រសិនបើ​លោកអ្នក​ចង់​ចំណាយពេល ១៥ នាទី​នៅក្នុង​ទ្រង់​នេះ នោះ​លោក​អ្នកនឹង​ចំណាយ​ប្រហែល ១២៦ ដុល្លារ​សម្រាប់​ម្នាក់ឯង និង​ប្រហែល ១៩០ ដុល្លារ​សម្រាប់​មនុស្ស​ពីរ​នាក់ ដោយ​រួមទាំង​ការអនុញ្ញាត​ឱ្យចូល​កន្លែង​ទាក់ទាញ​ដទៃទៀត​នៅក្នុង​ឧ​ទ្យា​នា Crocosaurus Cove៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់