adverise with khmeread 14569669 1078300195618228 2109396265 n

គួរឱ្យអាណិតណាស់​! យុវជន​ម្នាក់​ត្រូវ​បំណែក​ផ្លែ​ម៉ូ​ទ័​រកា​ត់​ដែក ខ្ទាត​ចំ​ទ្រូង ស្លាប់​នៅនឹងកន្លែងកើតហេតុ

    បាត់ដំបង ៖ ហេតុការណ៍​ដ៏​ព្រឺព្រួច​មួយ បាន​កើតឡើង​ដោយសារ​យុវជន​ពេញកម្លាំង​ម្នាក់ បាន​យក​ម៉ូ​ទ័​រ​កាត់​ដែក ទៅ​កាត់​ដែក​មួយ​កំណាត់តែ​ដាក់​ផ្លែ​ខុស​ក៏​ធ្វើឱ្យ​បែក​ផ្លែ​ខ្ទាត មុតរ​យាស់​ត្រូវចំ​កណ្ដាលដើមទ្រូង បណ្ដាលឱ្យ​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​។​

    ​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុមទី​២៤ ភូមិ​កំពុង​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមុនពេល​កើតហេតុ បុរស​ជា​ជាងផ្សារដែក​បាន​យក​ម៉ូ​ទ័​រកា​ត់​ដែក​ទៅ​ប្ដូរ​ផ្លែ តែ​មិនមែនជា​ផ្លែ​របស់​ម៉ូ​ទ័​រ​នោះទេ យកមក​កាត់​ដែល​ក៏​បែក​ខ្ទាត មុត​ចំ​កណ្ដាលទ្រូង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​    ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ម៉ូ​ទ័​រកា​ត់​ដែក​ខ្លួនឯងពិតប្រាកដ​មែន បន្ទាប់មក​សមត្ថ កិច្ច​បានប្រគល់​សព​ជនរងគ្រោះ ឱ្យទៅ​បងប្អូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់