adverise with khmeread Cristianoronaldo cropped 1pje0scivp6nl166661wq1df6h

Fabio Capello: Cristiano Ronaldo ជា​បញ្ហា​ដ៏​ធំ​បំផុត​របស់ Real Madrid

    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid លោក Fabio Capello ជឿជាក់ថា បញ្ហា​ដ៏​ធំ​បំផុត​របស់​ក្លឹប​គឺ Cristiano Ronaldo​។​

​    ​កូនក្រុម​របស់លោក Zinedine Zidane បាន​ជួប​ឧបសគ្គ​ផ្ទួនៗ​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ LaLiga ជាមួយនឹង​លទ្ធផល​ស្មើ​បី​លើក​ជាប់ៗ​គ្នា ដែល​បានធ្វើឱ្យ​ពួកគេ​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​ពីរ​នៅ​ពីក្រោយ​គូប្រជែង​យក្ស​រួម​រដ្ឋធានី​ម៉ា​ឌ្រី​ត Atletico Madrid​។​

​     Ronaldo បាន​ចូលរួម​ក្នុងការ​ប្រកួត​បាន​បួន​លើក​ប៉ុណ្ណោះ នៃ​ការប្រកួត​ចំនួន​ប្រាំពីរ​សប្តាហ៍​ក្នុង​លី​ក បន្ទាប់ពី​មានការ​ពន្យារពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់គាត់ អំឡុង​ជួបប្រទះ​បញ្ហា​របួស​ជង្គង់ ដោយ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​មួយ​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​មួយ​ផ្សេងទៀត​តែប៉ុណ្ណោះ​។​

​    ​ហើយ Capello មាន​អារម្មណ៍​ថា កាយសម្បទា​មិនទាន់​ជា​ស្រួលបួល​របស់​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ធ្វើ​អធិរាជ​ស​ទទួលបាន​លទ្ធផល​ខ​ក​ចិត្ត​នាពេល​កន្លងមកនេះ ដោយ​ទទូចថា គាត់​គឺ "​មិនទាន់មាន​កាយសម្បទា​រឹងប៉ឹង​ឡើយ​"​។​

​    ​គាត់​បញ្ជាក់​ទៅកាន់​វេ​ប​សាយ Onda Cero ថា "​បញ្ហា​សម្រាប់ Real Madrid ឥឡូវនេះ​គឺ Cristiano Ronaldo​។ ដោយសារតែ​គាត់​មិនទាន់មាន​កាយសម្បទា​រឹងមាំ និង​ជា​កីឡាករ​ឆ្នើម​របស់​ពួកគេ​"៕

adverise with khmeread

មតិយោបល់