adverise with khmeread Isco alarcon real madrid sevilla uefa supercup 09082016 18w3163wvvriz1pq8oaksya3cn

Isco លាតត្រដាង​ការពិត​ថា Messi ជា​អ្នកគាំទ្រ Real Madrid ដ៏​ផ្កាប់មុខ តាំងពី​កើត​ពី​ពោះ​ម៉ែ​របស់​វា​ម្ល៉េះ​! តែ​កុំ​ច្រឡំ​ថា​ប្រើពាក្យ "​វា​" ស្តាប់ទៅ​អសុរោះ​

    ​Isco កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហើប​ឱ្យដឹងថា គាត់​មិនអាច​ចេញ​ដើរ​កម្សាន្ត​ជាមួយនឹង Messi ដែលជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់ខ្លួន​បានទេ​ឥឡូវនេះ​។  

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បញ្ជាក់ថា Messi គឺជា​ប្រិយមិត្ត​របស់​អធិរាជ​ស Real Madrid ចាប់តាំងពី​គាត់​បានកើត​ពី​ពោះ​ម៉ែ​របស់​វា​មកម្ល៉េះ​។ អ្វីដែល Isco លើកឡើង​នេះ​គឺជា​ឆ្កែ​ឈ្មោះ Messi ដែល​គាត់​កំពុង​ចិញ្ចឹម មិនមែនជា​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្រុម​អ្នកមាន​បុណ្យ Barcelona ទេ​។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​អធិរាជ​ស​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​ពេលនោះ​គាត់​បានដាក់​ឈ្មោះ​ឱ្យ​សុនខ​ពូជ Labrador របស់គាត់​ថា Messi រួចជាស្រេច​ផងដែរ​មុន​ចូលរួម​ជាមួយនឹង​ក្លឹប​ថ្មី​របស់គាត់​។​

​    ​Isco បាន​ពន្យល់ថា "​ខ្ញុំ​បានដាក់​ឈ្មោះ​សុនខ​របស់ខ្ញុំ​ថា Messi ដោយសារតែ Messi គឺជា​តារា​ឆ្នើម​ដាច់​គេ​លើ​ពិភពលោក ហើយ​ដូច្នេះ​ខ្ញុំ​ក៏​ដាក់ឈ្មោះ​គាត់​មក​ឆ្កែ​របស់ខ្ញុំ​ដែរ ស្រណុក​ហៅ​"៕

adverise with khmeread

មតិយោបល់