adverise with khmeread 14572000 1138405546246319 1405933157 o

កម្មករ​មើល​ឡាន​បុក​គ្នា​នៅ​កោះ​ពេជ្រ​ដួល​បោក​ក្បាល​ស្លាប់​

    ភ្នំពេញ ៖ កម្មករ​មើល​ឡាន​បុក​គ្នា​នៅ​កោះ​ពេជ្រ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ចំណុច​កន្លែង​រោង​ឡាន​បុក​គ្នា កោះ​ពេជ្រ ផ្លូវ​បេង​តុង ក្រុម​៧៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​៦ ​និង​៤០​នាទី​ល្ងាច។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថា គីម​ផៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១៧៦ ផ្លូវ​លេខ​៣២ BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុ​របរ​កម្មករ​ឡាន​បុក​គ្នា​។ 

    តាម​ការបំភ្លឺ​របស់​សាក្សី ឈ្មោះ មាន ភារ​ម្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុ​របរ​កម្មករ​ឡាន​បុក​គ្នា​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចូលធ្វើការ​នៅ​ថ្ងៃ​ដំបូង រួច​បាននាំគ្នា​ជូត​សម្អាត​ឡាន​បុក​គ្នា រួច​ក៏​នាំគ្នា​ជិះឡាន​លេង​ជាមួយ​កម្មករ​ផ្សេងទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យចូល​មកលេង។​

    ខណៈនោះ​សាក្សី​បានឃើញ​ជនរងគ្រោះ​ឈប់​ឡាន រួច​ស្ទុះ​ក្រោកឈរ​រួច​ដួល​អុកគូទ​វិញ ទៅលើ​ក្តារ​ដួល​ផ្ងារ​ក្រោយ។ ភ្លាមនោះ​សាក្សី និង​កម្មករ​បាន​ស្ទុះ​លើក​ជនរងគ្រោះ​រឹត​ទ្រូង ដោយ​ជនរងគ្រោះ​នៅ​ដឹងខ្លួន បន្ទាប់មក​ទើប​ម្ចាស់​ទីតាំង​(​ថៅកែ​)​ប្រុស​បាន​យក​រថយន្ត ផ្ទាល់ខ្លួន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​សង្គ្រោះ។​

    ពេលទៅដល់​ពេទ្យ ត្រូវបាន​ពេទ្យ​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន​សព​តម្កល់​នៅ​សាល មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រក​មូលហេតុ​ពិត៕

adverise with khmeread

មតិយោបល់