adverise with khmeread Unnamed

បងប្រុស​ទើបនឹង​ទិញ​ទូក​ថ្មី​...​នៅ​សុខៗ​ប្អូន​ប្រុស​ចងក​សម្លាប់ខ្លួន​កៀនស្វាយ​

    កណ្តាល ៖ បុរស​ម្នាក់​បានធ្វើ អត្តឃាត​ចងក​សម្លាប់ខ្លួន​បន្ទាប់​ពី បងប្រុស​ទើបនឹង​ទិញ​ទូក​ថ្មី កាលពី​ថ្ងៃទី​០៦​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង១២ ​និង​៣០​នាទី​ថ្ងៃត្រង់​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ពុំ វណ្ណដា ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ជន​​ជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ ឃុំ កើតហេតុ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១០​ព្រឹក​ជនរងគ្រោះ​ចុះពីលើផ្ទះ​របស់ខ្លួន​មក​ដួស​បាយ​ហូប​នៅខាងមុខ​ស្តូប​ដាក់​ធាតុ​ជាប់​ផ្ទះ បន្ទាប់មក​ក៏​ឡើងលើ​ផ្ឌះ​វិញ​។​

    លុះដល់​ម៉ោង​១២​ និង​៣០​នាទី​បង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ​ពុំ យ៉ឺ​ន​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ បាន​ទិញ​ទូក​ពី​គេ​រួច​ក៏ដឹក​មក​ផ្ទះ​ហើយ​បាន​រក​ខ្សែ​គោ​ចង​ទូក​តែ​រក​មិនឃើញ។ បន្ទាប់​​មក​ឪពុក​របស់​ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ ក៏ឃើញ​ជនរងគ្រោះ​ចងក​និង​ខ្សែ​​គោ​ជាប់​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ។​

    បន្ទាប់មក​ក្រុមគ្រួសារ​ជនរងគ្រោះ​បានផ្តល់​ព័ត៌មាន​មក​ស​ម​ត្ថ​កិច្ច ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ។ ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ​និង​ក្រុមគ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព​និង​បាន​បញ្ជាក់ថា​៖ ជនរងគ្រោះ​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់