adverise with khmeread 1

ទន្តពេទ្យ​នូ​វែ​សេ​ឡង់​ឆែក​ធ្មេញ​ក្មេង​អាយុ ៣ ឆ្នាំ​ស្ទើរ​លស់​ព្រលឹង រួច​គាត់​សួរ​ម្តាយ​មាន​ឱ្យ​កូន​ទទួលទាន​របស់​ទាំងអស់​អត់​!

    ​សុខភាព​ធ្មេញ​គឺជា​រឿង​សំខាន់​សម្រាប់​ពួកយើង ហើយ​យើង​ត្រូវ​ថែទាំ​ធ្មេញ​របស់​យើង​ឱ្យបាន​ត្រឹមត្រូវ​។ យើង​គួរតែ​បង្រៀន​កូនៗ​របស់​យើង​ពី​របៀប​ការពារ​ធ្មេញ​របស់​ពួកគេ​ដែរ​។​

​    ​ក្មេង​មាន​ធ្មេញ​ពុក​ក្លាយជា​បញ្ហា​មួយ​ក្នុងពេល​បច្ចុប្បន្ន​។ ថ្មីៗ​នេះ​វេជ្ជបណ្ឌិត​ម្នាក់​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​បានបង្ហាញ​ធ្មេញ​ក្មេងប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់ ដោយ​ធ្មេញ​ក្មេងប្រុស​នោះ​ខូច​សឹង​ទាំងអស់​។​

​    ​គេ​បានដឹងថា​អាហារ​មាន​ជាតិ​ស្ករ និង​សូ​ដា (​កូកាកូឡា ជាដើម​) ជា​អ្នក​បំផ្លាញ​ធ្មេញ​ក្មេងប្រុស​នោះ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​ខ្វល់​រឿង​ចាត់វិធានការ​ទប់ស្កាត់​វា​នោះឡើយ​។ ក្មេង​ភាគច្រើន​គឺ​ចូលចិត្ត​ញ៉ាំ​សូ​ដា ឬ​អាហារ​មាន​ជាតិ​ស្ករ​រៀងរាល់ថ្ងៃ ហើយ​វា​កើតឡើង​ជានិច្ចកាល​។ អ្នក​ត្រូវ​ចាត់វិធានការ​ដើម្បី​ប្រាកដថា​កូន​របស់​អ្នក​មិន​ទទួលទាន​អាហារ​ទាំង​នោះទេ​។​

​    ​វា​ពិតជា​សំខាន់​ណាស់​ពង្រឹង​ការ​ដុសធ្មេញ​ក្នុង​គ្រួសារ​របស់​អ្នក​។ ប្រសិន​កូន​របស់​អ្នកធំ​ឡើង​ដោយ​មិន​ដុសធ្មេញ​របស់​ពួកគេ​ទេ ពួកគេ​នឹងមិន​មាន​ថ្ងៃ​ធ្វើ​វា​នោះឡើយ​នៅពេល​ពួកគេ​ពេញវ័យ​។ ដើម្បី​ដុស​ក្រមរ​ជាប់​ធ្មេញ អ្នក​គួរ​បង្រៀន​កូនៗ​ពី​របៀប​ដុសធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់