adverise with khmeread 1%282%29

គ្រូបង្វឹក Man Utd ភ្លេច​ថា​បាន​ទិញ​អ្នកចាំទី Victor Valdes កាលពី​ខែមករា​រដូវ​កាល​មុន​

គ្រូបង្វឹក​លោក Louis van Gaal បាន​ភ្លេច​អំពី​តារា​របស់​ក្រុម​បិសាច​ក្រហម កីឡាករ Valdes បន្ទាប់ពី​លោក​បាន​អះអាងថា​មិនបាន​ទិញ​កីឡាករ​ណា​ម្នាក់​ទេ​កាលពី​ខែមករា​រដូវ​កាល​មុន​។​

​អតីត​អ្នកចាំទី​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ចុះ​កុងត្រា​ដែលមាន​រយៈពេល ១៨ ខែ​ជាមួយ​ក្លឹប​កាលពី​ខែមករា​ឆ្នាំ ២០១៥ ប៉ុន្តែ​រូបគេ​ទើបតែ​បង្ហាញខ្លួន​បាន​ពីរ​ប្រកួត​ប៉ុណ្ណោះ បន្ទាប់ពី​មាន​បញ្ហា​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​។​

​លោក Louis van Gaal បាន​និយាយថា "​ខ្ញុំ​មិន​គិតថា វា​មិនមែនជា​រឿង​ល្អ​នោះទេ​ដែល​ទិញ​កីឡាករ​ក្នុង​ខែមករា​។ យើង​ប្រហែលជា​ទិញ​កីឡាករ​ប្រសិនបើ​យើង​គិតថា ម្នាក់​នោះ​អាចរួមចំណែក​ជួយ​ក្រុម​ឱ្យមាន​កម្រិត​លេង​ល្អ​។ ប៉ុន្តែ​ជាទូទៅ​យើង​មិនដែល​ទិញ​នោះទេ​។ យើង​មិនបាន​ទិញ​នរណាម្នាក់​កាលពី​ឆ្នាំទៅ​ផង​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់