ប្រទេសរុស្ស៊ីកំពុងជម្លៀសប្រជាជនជាង ៤០ លាននាក់នៅក្នុងសមយុទ្ធមួយដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអែរ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានព្រមានអំពីការវាយប្រហារពីអាមេរិក។
ប្រជាជនត្រូវបានប្រាប់ថា សង្គ្រាមជាមួយលោកខាងលិចអាចនឹងកើតឡើង ហើយមន្ត្រីនៅវិមានក្រឹមឡាំងបាននិយាយថា ជម្រកក្រោមដីត្រូវបានកសាងឡើងដើម្បីផ្ទុកមនុស្សចំនួន ១២ លាននាក់។
ការជម្លៀសទ្រង់ទ្រាយធំនេះបានចាប់ផ្តើមកាលពីថ្ងៃទី ៥ ខែតុលានេះ ហើយនឹងមានរយៈពេលបីថ្ងៃ។
រុស្ស៊ីត្រូវបានចោទប្រកាន់ថាបានទម្លាក់គ្រាប់បែកនៅស៊ីរី និងរងការរិះគន់យ៉ាងខ្លាំង ហើយសប្តាហ៍នេះ អាមេរិកបានផ្អាកការចរចាទាំងឡាយជាមួយវ៉ា្លឌីមៀរ ពូទីន។
រដ្ឋមន្ត្រីក្រសួងគ្រាអាសន្នគឺលោក Vladimir Puchkov បាននិយាយថា "ប្រព័ន្ធការពារជនស៊ីវិលដោះស្រាយភារកិច្ចដ៏ធំសម្បើមទាក់ទងនឹងការការពារមនុស្ស សម្ភារៈ តម្លៃវប្បធម៌នៅក្នុងដែនដីនីមួយៗរបស់សហព័ន្ធរុស្ស៊ី"។ លោកបន្ថែមថា នឹងមានវិធីសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ណែនាំទៅក្រុមអ្នកជំនាញ និងអ្នកឯកទេសដើម្បីធ្វើការក្នុងគ្រាមានវិបត្តិ។
លោកក៏បានកត់សម្គាល់ផងដែរថា តំបន់របស់ប្រទេសរុស្ស៊ីមានសម្ភារៈគ្រប់គ្រាន់ និងធនធានផ្សេងៗនៃប្រព័ន្ធការពារជនស៊ីវិលដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធំៗយ៉ាងរហ័ស និងមានប្រសិទ្ធភាព៕
ប្រភព៖ ដេលីមែល
