adverise with khmeread Untitled 1

ខែ​នេះ​សម្បូរ​មូស​ណាស់​! បើ​មិន​ចូលចិត្ត​ថ្នាំ​មូស​ឬ​ធូបមូស ប្រើ​ថ្នាំ​មូស​ធម្មជាតិ​ចំណាយ​អស់ ២០០ រៀល​ប៉ុណ្ណោះ ស្ងាត់​មូស ៦ ម៉ោង

    ​ខែវស្សា​មកដល់​ហើយៗ​សត្វ​មូស​ជា​កង្វល់​ធំ​បំផុត​ក្នុង​រដូវ​នេះ​។ វីរុស​ហ្ស៊ី​កា​ក៏​កំពុង​វាយលុក​ក្នុង​តំបន់​យ៉ាង​សម្បើម​ណាស់ដែរ ដូច្នេះ​យើង​ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ប្រឆាំង​មូស​ដើម្បី​ការពារ​ខ្លួន និង​សុខភាព​របស់​យើងទាំងអស់គ្នា​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​មិន​ចង់​ប្រើ​ធូបមូស ឬ​ថ្នាំ​បាញ់​មូស លោកអ្នក​គិត​រក​វិធី​អ្វី​មក​ជំនួស​? ប្រសិនបើ​លោកអ្នក​មិនទាន់​ដឹង​ទេ ខ្មែរ​រីដ​សូម​បង្ហាញ​វិធី​ធម្មជាតិ តែមាន​ប្រសិទ្ធភាព​បណ្តេញ​មូស ដោយ​មិន​ប៉ះពាល់​សុខភាព​ឡើយ​។ 

​    ​* ទឹក​ខ្ទឹមស​
​    ​លាយ​ទឹក​ខ្ទឹមស ១ ភាគ និង ទឹក​ធម្មតា ៥ ភាគ ដាក់​ក្នុង​ដប​មួយ រួច​បាញ់​ឱ្យ​សព្វ​ក្នុងផ្ទះ​។ វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​មូស​បាន ៥ ទៅ ៦ ម៉ោង​។ 

​    ​អាន​ចប់​កុំ​ភ្លេច​សាកល្បង​ទាំងអស់គ្នា បន្ទាប់មក​លោកអ្នក​នឹង​កាត់បន្ថយ​ចំណាយ​ថ្លៃ​ថ្នាំ​មូស​បាន​រាប់ម៉ឺន​រៀល​ក្នុង​មួយខែៗ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់