1

មិន​នឹកស្មាន​សំបក​ក្រូចឆ្មា​អាច​បំបាត់​ឈឺសន្លាក់​បាន និង​ជាសះស្បើយ​រយៈពេល​វែង​!

    ​ក្រូចឆ្មា​គឺមាន​អត្ថប្រយោជន៍​មហាសាល​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​រួមមាន​មេរោគ​ឈឺបំពង់ក ពិបាក​រំលាយ​អាហារ ទល់លាមក បញ្ហា​ធ្មេញ និង​វិលមុខ ការ​ហូរឈាម​ក្នុង​រាងកាយ ឈឺសន្លាក់​ឆ្អឹង រលាក ធាត់ ជំងឺ​ផ្លូវដង្ហើម និង​ឡើង​សម្ពាធ​ឈាម​ខ្ពស់​។ សំបក​ក្រូចឆ្មា​ក៏​ជួយ​ជំរុញ​គុណភាព​ស្បែក​និង​សក់​ផងដែរ​។​

​    ​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ក្រូចឆ្មា​គឺ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​លាង​សម្អាត​ឈាម​។​

​    ​ក្រូចឆ្មា​គឺជា​ឃ្លាំង​នៃ​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​រ៉ែ​រួមមាន​វីតាមីន A, B1, B6, C ម៉ាញ៉េ​ស្យូ​ម សារធាតុ Bioflavonoids សារធាតុ​Pectin អាស៊ីត​ហ្វូ​លិ​ក ផូស្វ័រ កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​។​

​    ​ដោយឡែក​សំបក​ក្រូចឆ្មា​ក៏​ល្អ​សម្រាប់​សម្លាប់​មេរោគ និង​បង្ការ​ការ​លាក​ផងដែរ ដោយ​បំបាត់​ការឈឺ​សន្លាក់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​* របៀប​យក​សំបក​ក្រូចឆ្មា​ព្យាបាល​ឈឺសន្លាក់​តាម​២​របៀប​ដូចខាងក្រោម​៖
​    ​១. ជិត​សំបក​ដោយ​ប្រុងប្រយ័ត្ន ហើយ​យក​ផ្នែក​ស​នៃ​សំបក​ក្រូច​បិត​លើ​កន្លែង​ឈឺសន្លាក់ រួច​យក​បង់​រុំ​រយៈពេល ២ ម៉ោង​។ 

​    ​២. យក​សំបក​វា​ទៅ​ដាក់​ក្នុង​កែវ​មាន​គំរប បន្ទាប់មក​យក​ប្រេង​អូ​លីវ​ចាក់​ចូល​។ បិទ​គំរប​ទុកចោល ២ សប្ដាហ៍ ក្រោយ ២ សប្ដាហ៍​យក​វា​មក​ម៉ាស្សា​លើ​ជើង ហើយ​យក​បង់​រុំ​ទុកចោល​មួយ​យប់​។ ធ្វើបែបនេះ​រហូតដល់​តែ​ឈឺសន្លាក់​ជាសះស្បើយ​។​

​    ​លោកអ្នក​អាច​ជ្រើសរើស​វិធី​មួយណា​ក៏បាន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់