adverise with khmeread 1

ដាច់​ជណ្តើរយន្ត​កម្ពស់​ប៉ុន្មាន​ជាន់​ក៏​មិន​ស្លាប់​ដែរ បើ​អ្នកចេះ​វិធី​ការពារ​ខ្លួន​ទាំងនេះ​

    ​ថ្មីៗ​នេះ វេ​ប​សាយ​ទេសចរណ៍​ដ៏​ល្បី lonelyplanet.com បានចេញ​ផ្សាយ​វីដេអូ​អំពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​រួច​រស់​ជីវិត ពី​ការ​ដាច់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់​។ 

​    ​គ្រប់គ្នា​ជឿថា ពេល​ជណ្តើរយន្ត​ជិត​ធ្លាក់​ដល់​ដី ត្រូវ​លោត​ដើម្បី​សម្រាល​ខ្លួន ប៉ុន្តែ​វិធី​នេះ​មិន​អាចជួយ​អ្វី​បាន​ទាំងអស់ គឺ​មានតែ​ស្លាប់​មួយ​មុខ​គត់​។​

​    ​Lonely Planet បាន​ណែនាំ​វិធី​បី​ក្បាច់​ដូចខាងក្រោម ដែល​ជួយ​លោកអ្នក​រួចផុត​ពី​សេចក្តីស្លាប់ ពេល​ដាច់​ធ្លាក់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់ យ៉ាងច្រើន​ត្រឹម​របួស​ខ្លះៗ​ប៉ុណ្ណោះ​។ 

​    ​១. ប្រសិនបើ​អ្នកមាន​វ៉ា​លី​ស​ច្រើន ត្រូវយក​វា​ដាក់​ទ្រាប់​នៅ​បាត​ឱ្យបាន​ច្រើន​ជាន់ រួច​ឈរ​ពីលើ​វ៉ា​លី​ស​ទាំងនោះ ដើម្បី​សម្រាល​ខ្លួន​ពេល​ជណ្តើរយន្ត​ដាច់​ដល់​ដី​។ 

​    ​២. ប្រសិនបើ​គែម​ជណ្តើរយន្ត​មាន​ប្រដាប់​តោង ត្រូវ​តោង​វា ដើម្បី​ឱ្យជើង​ផុត​ដី ងាយស្រួល​សម្រាល​ខ្លួន​ពេល​វា​ដាច់​ដល់​ដី​។ 

​    ​៣. ករណី​មាន​មនុស្ស​ច្រើន​ក្នុង​ជណ្តើរយន្ត គឺ​ត្រូវ​បន្ទន់​ជង្គង់ តែ​ហាម​ឈរ​ត្រង់​។ 

​    ​វិធី​ទាំងបី​នេះ​អាចជួយ​លោកអ្នក​រួច​ពី​សេចក្តីស្លាប់ ទោះ​វា​បង្ក​របួស​ខ្លះ​ក៏ដោយ​។ ហើយ​ចុងក្រោយ​អ្វីដែល​ត្រូវ​ចាំ​គឺ ហាម​ឈរ​ត្រង់ ព្រោះ​ពេល​ជណ្តើរយន្ត​ធ្លាក់ ជើង​របស់​យើង​មិនមាន​លំនឹង​គ្រប់គ្រាន់​ដើម្បី​ទប់​ជំហរ​ដងខ្លួន​នោះឡើយ ហើយ​សូម្បីតែ​ក្បាល​ក៏​តួខ្លួន​មិនអាច​ទប់​លំនឹង​ជាប់​ដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់