adverise with khmeread Untitled 1

នរណា​មិន​ខឹង​ទាំង​យើង​ទាំង​គេ មកពី​ធ្វើការ​ហត់​ហើយ​ម្ហូប​ក៏​មិនកើត​ទៀត​! ចម្លែក​អី​តែ​បុរស​នេះ​អាហារ​ខ្លោច​ល្វីង​ដូច​ថ្នាំពុល​កោត​នៅ​លេប​ចូល​

    ​ថ្ងៃមួយ​គ្រួសារ​មាន​គ្នា​បីនាក់ ម្តាយ​ឪពុក និង​កូនប្រុស​ម្នាក់ ទទួលទាន​អាហារ​ថ្ងៃត្រង់​ជុំគ្នា​។ ស្វាមី​ទើប​មកពី​ធ្វើការ ហើយ​ឃ្លាន​ពេក​ដាក់​គូថ​អង្គុយ​ពិសា​អាហារ​មុន មិន​ចាំ​ប្រពន្ធ កូន​ទេ ប៉ុន្តែ​គ្រានោះ​អាហារ​លើ​តុ​ខ្លោច​ទាំងអស់​។ អ្វីដែល​បានកើត​ឡើង​គឺមាន​ដូចខាងក្រោម​៖ 

        ​ម្តាយ​ម្នាក់នេះ​តែង​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​រាល់ថ្ងៃ​។ ប៉ុន្តែ​ថ្ងៃមួយ​គាត់​បាន​ចម្អិន​អាហារ​រហូត​ទាល់តែ​ខ្លោច​។ ពេល​ឃើញ​ស្វាមី​មកពី​ធ្វើការ​រាង​ហត់​ទៅហើយនោះ ម្តាយ​ក៏​យក​អាហារ​ខ្លោច​នោះ​ដាក់​លើ​តុ​សម្រាប់​ត្រៀម​ឱ្យ​ស្វាមី​ទទួលទាន​តែម្តង​។ អាហារ​នោះ​មិន​ត្រឹមតែ​ខ្លោច​ធម្មតា​ទេ គឺ​ខ្លោច​ដូច​ធ្យូង​មិនអាច​ថ្លាថ្លែង​បានឡើយ​។ ហើយ​ពេលនោះ​កូនប្រុស​កំពុង​លួច​អង្គុយ​អ៊ុត​មើលថា​តើ​ឪពុក​ខ្លួន​នឹង​និយាយ​អ្វី​ដាក់​ម្តាយ​។ 

        ​ប៉ុន្តែ​លោកឪពុក​មិន​ខ្វល់​អ្វី​ទាំងអស់ គាត់​គិតតែ​ពិសា​អាហារ​ខ្លោច​នោះ​រហូត​ទាល់តែ​អស់ រួច​និយាយថា ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍ល្អ​មែន​។ បន្ទាប់មក​ម្តាយ​ក៏​និយាយ​សុំទោស​ស្វាមី​ខ្លួន​ដែល​ចម្អិន​អាហារ​ខ្លោច​ឱ្យ​គាត់​ពិសា​។ 

        ​កូន​នោះ​មិនដែល​ភ្លេច​ពាក្យសម្តី​មាស​របស់​ឪពុក​ខ្លួន​ទេ ពេល​គាត់​តប​ទៅ​ម្តាយ​របស់ខ្លួន​ថា "​អូន​សម្លាញ់ បង​ចូលចិត្ត​អាហារ​អូន​ចម្អិន​ណាស់​"​។ 

        ​បន្ទាប់មក កូន​នោះបាន​សួរ​ឪពុក​ខ្លួន​ថា គាត់​និយាយ​នោះ​ជាការ​ពិត​ឬ​អត់​។ គាត់​បានដាក់​ដៃ​លើ​ស្មា​របស់​កូនប្រុស ហើយ​និយាយថា "​កូន​ចំកួត ម៉ាក់​របស់​កូន​មានការ​លំបាក​នៅ​កន្លែងធ្វើការ​។ ម៉ាក់​កូន​នឿយហត់​ខ្លាំងណាស់​ទៅហើយ​។ អាហារ​ខ្លោច​មិនបាន​ធ្វើឱ្យ​ប៉ា​ឈឺចាប់​ទេ ប៉ុន្តែ​សម្តី​គ្រោតគ្រាត​របស់​ប៉ា​ទេ​ទើប​អាចធ្វើឱ្យ​ម៉ាក់​កូន​ឈឺចាប់​"​។​

        ​*** យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​សាង​កំហុស​។ យើង​មិនគួរ​ផ្តោត​តែ​លើ​កំហុស​តែមួយ​មុខ​ទេ ផ្ទុយ​មកវិញ យើង​គួរតែ​គាំទ្រ​មនុស្ស​ដែល​យើង​ស្រឡាញ់​។ នេះហើយ​ជា​អា​ថ៍កំ​បាំង​នៃ​ទំនាក់ទំនង​ស្នេហា​ដ៏​រីករាយ​និង​ស្ថិតស្ថេរ​យូរអង្វែង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់