adverise with khmeread 1

ឫស មុន​ក្បាល​ខ្មៅ ប្រជ្រុយ សាច់​ដុះ​លើ​ស្បែក ស្នាម​ជ្រួញ អាច​បំបាត់​បាន​តាម​វិធី​ធម្មជាតិ​មិន​ចំណាយ​អស់​ច្រើន​ទេ​

    ​មិន​ថា​ស្បែក​របស់​អ្នកមាន​បញ្ហា​ធ្ងន់ធ្ងរ​យ៉ាងណាទេ នៅលើ​លោក​នេះ​នៅតែមាន​ដំណោះស្រាយ​ដើម្បី​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​។ អ្នក​អាច​ព្យាបាល​ឫស មុន​ក្បាល​ខ្មៅ ប្រជ្រុយ សាច់​ដុះ​លើ​ស្បែក និង​ស្នាម​ជ្រួយ​នៅផ្ទះ​ដោយ​គ្មាន​បញ្ហា​សូម្បីតែ​បន្តិច​។​

​    ​១. ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​មាន​លក្ខណៈសម្បត្តិ​បង្ការ​ការ​រលាក ដែល​ជួយ​កម្ចាត់​វីរុស​និង​បាក់តេរី ពី​ឫស​។ បើ​កើត​ឫស អ្នក​គ្រាន់តែ​យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ប៉ោម​បិត​ត្រង់​កន្លែង​មាន​បញ្ហា ១ ថ្ងៃ​ជាការ​ស្រេច​។ ត្រូវ​បិត​មុនពេល​ចូល​គេង បិត​ទាល់តែ​ជា​ឫស​ទាំងស្រុង​។​

​    ​២. ខ្ទឹមស​
​    ​ដំ​ខ្ទឹមស រួច​យក​វា​ទៅ​បិត​នៅលើ​ឫស​រុំ​ជាមួយនឹង​បង់​រុំ​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយថ្ងៃ រហូតដល់​តែ​ឫស​បាត់​។​

​    ​៣. សំបកចេក​
​    ​កោស​ផ្នែក​ខាងក្នុង​សំបកចេក​បិត​លើ​ឫស ធ្វើ​ច្រើនដង​ក្នុង​មួយថ្ងៃ​រហូតដល់​តែ​ឫស​បាត់​។​

​    ​៤. ទឹកឃ្មុំ​
​    ​យក​ទឹកឃ្មុំ​ពាស​ពីលើ​ឫស តាមតែ​អាចធ្វើ​បាន​។ មានន័យថា ធ្វើ​ពេលណា​ក៏បាន​រហូតដល់​តែ​ឫស​បាត់​។​

​    ​ចំណាំ​៖ មិន​ថា​ឫស ប្រជ្រុយ មុន​ក្បាល​ខ្មៅ សាច់​ដុះ​លើ​ស្បែក និង​ស្នាម​ជ្រួញ គឺ​ធ្វើតាម​វិធី​ដូចគ្នា​ទាំងអស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់