adverise with khmeread 0

បើ​គាត់​បង្ហាញ​កាយវិការ​ទាំង ៧ នេះ មិនចាំបាច់​ឆ្ងល់​ទេ គឺ​គាត់​កំពុង​លង់​ស្នេហ៍​អ្នក​ហើយ​!

    ​ដើម្បី​ដឹងថា​តើ​មនុស្ស​ប្រុស​គិតពី​អ្វី​ចំពោះ​នារី​ភេទ លោកអ្នក​មិនចាំបាច់​សួរ​គាត់​នោះទេ​។ លោកអ្នក​គ្រាន់តែ​សង្កេតមើល​ឥរិយាបទ​របស់គាត់​ទៅ​គឺ​បាន​ហើយ​។ ភាសា​កាយវិការ​របស់​មនុស្ស​ប្រុស​អាច​លាតត្រដាង​ពី​បំណង​ពិតប្រាកដ​របស់​ពួកគេ​បាន​យ៉ាងច្រើន​។ ដូច្នេះ ខាងក្រោម​នេះ​ជា​វិធី​សង្កេត​កាយវិការ​របស់​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​អ្នក​។​

​    ​១. គាត់​អេះ​ក្បាល​របស់គាត់​
​    ​នេះ​ជា​វិធី​ដែល​បុរស​តែង​ប្រើប្រាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ខ្លួនឯង​។ នៅពេល​យើង​ឃើញ​មនុស្ស​ទាក់ទាញ​ម្នាក់ យើង​តែង​ព្យាយាម​រៀបចំខ្លួន​ដោយ​វែក​សក់​ជាដើម​។ វិធី​នេះ នារីៗ​ក៏​ប្រើប្រាស់​ដែរ​។​

​    ​២. គាត់​ច្រត់​ចង្កេះ​
​    ​ប្រសិនបើ​បុរស​ម្នាក់​ច្រង់​ចង្កេះ ដោយ​ទុក​ដៃ​ក្នុង​ហោប៉ៅ នេះ​គឺជា​សញ្ញា​ដ៏​ច្បាស់​មួយ​ដែល​បង្ហាញថា គាត់​កំពុង​ព្យាយាម​បង្ហាញ​ភាពខ្លាំង​របស់គាត់​។ ម្យ៉ាងទៀត លោកអ្នក​ក៏​អាច​សង្កេត​នៅពេល​គាត់​អង្គុយ​កន្ធែកជើង​ធំ ហើយ​យកដៃ​ដាក់​ក្បែរ​ចង្កេះ ដែល​នេះ​សុទ្ធសឹង​ជាការ​បង្ហាញ​ភាពខ្លាំង​ឱ្យ​ស្រីៗ​បានឃើញ ពេល​គាត់​ចាប់អារម្មណ៍​នាង​។​

​    ​៣. គាត់​ព្យាយាម​ដើរ​ពើងទ្រូង និង ធ្វើ​រាងក្រអាញ​
​    ​ជាធម្មតា​សត្វ​ឈ្មោល​ពេល​ចង់បាន​ញី វា​តែងតែ​ចំកោងខ្លួន​បញ្ចេញរាង​ក្រអាញ ដើម្បី​ទាក់​ញី ដូច្នេះ​ប្រសិនបើ​បុរស​បង្ហាញ​កាយវិការ​ស្រដៀង​គ្នា​នេះ មិនបាច់​ឆ្ងល់​ទេ គឺ​គាត់​កំពុង​ចាប់អារម្មណ៍​លើ​អ្នក​ហើយ​។ 

​    ​៤. គាត់​បង្ហាញ​កាយវិការ​ចង់​និយាយ​មករក​អ្នក​
​    ​ពេល​បុរស​ម្នាក់​នោះ​ចង់​និយាយ​ជាមួយ​អ្នក តែ​គាត់​មិន​ហ៊ាន​ហាមាត់​និយាយ លោកអ្នក​អាច​សង្កេតមើល​សកម្មភាព​របស់គាត់ គឺ​ហាក់​ទោរទន់​មករក​អ្នក​ដោយ​បើកចំហ ជាពិសេស​អាច​មើលទៅ​ជើង​របស់គាត់​។ ជើង​គាត់​អាច​បែរ​មករក​អ្នក ហាក់បីដូចជា​ចង់​ស្ទុះ​ចូលមក​កៀក​អ្នក តែ​បន្លំ​ធ្វើជា​រវល់​នេះ​រវល់​នោះ ដូចជា​ចុច​ទូរស័ព្ទ​ជាដើម​។ 

​    ​៥. គាត់​ប៉ិន​និយាយ​ជាង​មុន​
​    ​លោកអ្នក​អាច​សម្គាល់​បាន​នៅពេល​បុរស​ម្នាក់​ស្រាប់តែ​និយាយ​ច្រើន​នៅពេល​អ្នក​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គាត់​ដោយ​ចៃដន្យ​។ សញ្ញា​នេះ​បញ្ជាក់ថា គាត់​ចង់​ធ្វើ​អ្នក​ចាប់អារម្មណ៍​។​

​    ​៦. គាត់​ចម្លង​ឥរិយាបទ​របស់​អ្នក​
​    ​លោកអ្នក​អាច​លួច​មើល​គាត់​តាម​កញ្ចក់​បាន​ដើម្បី​ដឹងថា​តើ​គាត់​ធ្វើ​កាយវិការ​តាម​អ្នក​ឬក៏​អត់​។ ប្រសិនបើ​គាត់​ធ្វើ​ត្រាប់​តាម នេះ​បញ្ជាក់ថា គាត់​កំពុង​ព្យាយាម​យល់​ពី​អ្នក ហើយ​ព្យាយាម​រក​ចំណុច​ដូច​អ្នក​។​

​    ​៧. ទឹកមុខ​របស់គាត់​ហាក់​រំភើប​ខុសពី​មុន​
​    ​ប្រសិនបើ​បុរស​ម្នាក់​ចូលចិត្ត​អ្នក ទឹកមុខ​របស់គាត់​អាច​មើលទៅ​ឃើញ​រួសរាយ​ជាង​មុន និង​រំភើប​ខុសប្លែក​មិន​ដូច​គាត់​ពីមុន​ទេ​។ ជួនកាល គ្រាន់តែ​មើលមុខ​ខាង​នារី​ចំ ក៏​មុខ​គាត់​ឡើង​ក្រហម​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់