adverise with khmeread Untitled 1

លំពែង​ជា​សរីរាង្គ​សំខាន់ បើ​ខូច​វា​អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​! ពិសា​អាហារ​ទាំងនេះ​ដើម្បី​ការពារ​និង​ព្យាបាល​លំពែង​

    ​លំពែង​ដើរតួ​សំខាន់​ណាស់​ក្នុងការ​រំលាយ​អាហារ​។ នៅពេល​គ្មាន​អាហារ​ក្នុង​ក្រពះ​ទៅ​ពោះវៀន​របស់​អ្នក វា​នឹង​កិន​អង់ស៊ីម​រំលាយ​អាហារ​ពី​លំពែង ដែល​បន្សាប​អាស៊ីត​ក្រពះ ដើម្បី​បង្ការ​ពី​ការខូចខាត​ពោះវៀន​។ អង់ស៊ីម​នេះ​ក៏​ជា​អ្នក​បំបែក​អាហារ​របស់​អ្នក ដូច្នេះ​ទើប​វា​អាច​ស្រូបយក​ដោយ​រាងកាយ​របស់​អ្នក​។ លំពែង​គឺ​ឆ្លើយតប​ទៅនឹង​ការផលិត​អាំង​ស៊ុយ​លីន ដែល​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អនុញ្ញាតឱ្យ​រាងកាយ​ផ្ទុក​ថាមពល​របស់​អាហា​រ​សម្រាប់​ពេលខាងមុខ​ដើម្បី​ប្រើប្រាស់​។ 

​    ​ការទទួល​ទាន​អាហារ​ត្រឹមត្រូវ​ក៏​អាចជួយ​ព្យាបាល​និង​ថែរក្សា​លំពែង​របស់​អ្នក​បានដែរ​។ វា​ក៏​អាច​បញ្ចៀស​ពី​ជំងឺ​រលាក​លំពែង និង​ការឈឺចាប់​ដោយសារ​រលាក​លំពែង​ផងដែរ​។​

​    ​* អាហារ​ដែល​អាចជួយ​ព្យាបាល​លំពែង​របស់​អ្នក​គឺ​៖
​    ​១. ផ្កា​ខាត់ណា​ខៀវ​
​    ​២. ខ្ទឹម​គ្រប់​ប្រភេទ​
​    ​៣. ទំពាំងបាយជូរ​ក្រហម​
​    ​៤. ដំឡូងជ្វា​
​    ​៥. តៅហ៊ូ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់