adverise with khmeread Unnamed

កម្លាំង​សមត្ថកិច្ច​ចម្រុះឃាត់​ជនសង្ស័យ​ពីរ​នាក់​លាក់ទុក​គ្រឿងញៀន​មួយកញ្ចប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​ខណៈពេល​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​នៅក្នុង​ខ្លួន​របស់​ពួកគេ​កាលពី​វេលា​ម៉ោង ០១​ យប់​ឈានចូល​ថ្ងៃទី ០៧​ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុច​មុខផ្ទះ​សំណាក់​អង្គ​ពេជ្រ តាម​បណ្ដោយ​ផ្លូវ​២៧១ ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​សមត្ថកិច្ច​ខាងលើ​បានឱ្យដឹងថា មុនពេល​កើត​ហ​តុ​ខណៈ​ពួកគាត់​ជាមួយ​កម្លាំងចម្រុះ​រាជធានី​បានធ្វើការ​ល្បាត​ដើម្បី​កាត់បន្ថយ​បទល្មើស​ក្នុង​មូលដ្ឋាន​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​ហើយ​ពេលដែល​ពួកគាត់​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​ក៏​ប្រទះឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​វី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ តាកែវ 1D 8902​។​

    ពេល​ឃើញ​អ្នក​ទាំងពីរ​នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​មកពី​ប្លុក​ភូមិ​ត្រពាំង​ឈូក​ហើយក៏​សង្ស័យ​ហើយក៏​ធ្វើការ​ប្រដេញ​ហើយ​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​ពេលនោះ​ស្រាប់តែ​ប្រទះឃើញ​កញ្ចប់​ថ្នាំញៀន​មួយកញ្ចប់​នៅលើ​ខ្លួន​យុវជន​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​ជនសង្ស័យ​ខាងលើ​ហើយ​ភ្លាមៗ​នោះ​កម្លាំង​ខាងលើ​បាន​នាំខ្លួន​បុរស​ទាំងបី​នាក់​នៅ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ។​

    បើតាម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ប៉ុស្ដិ៍​បានឱ្យដឹងថា យុវជន​ពីរ​នាក់​ខាងលើ​មានឈ្មោះ ប៉ាន់ ប៊ុន​ធី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូ​ម្រិ​ពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​ពីរ​ឈ្មោះ មាន ចាន់ណា ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    បច្ចុប្បន្ន​អ្នក​ទាំងពីរ​ព្រមទាំង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់