adverise with khmeread Unnamed %281%29

ដោយសារ​គំនុំ​ចាស់​គ្រាន់តែ​បើកឡាន​ប៉ះ​គ្រែ​លក់ដូរ​បន្តិច​ឈ្លោះ​ផ្អើល​ឈុ​ល ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​២​ក្រុម ដោយសារតែ​គំនុំ​ចាស់​ធ្លាប់​ប៉ះ​ពាក្យសម្តី​គ្នា​កន្លងមក ហើយ​គ្រាន់តែ​បើកឡាន​ប៉ះ​គ្រែ​លក់ដូរ​បន្តិចបន្តួច បាន​ឈ្លោះប្រកែក​ជេរ​គ្នា​ទៅវិញទៅមក រហូត​ឈានដល់​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់​ផ្អ​លើ​កាលពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​១៤៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ។​

    បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គឺមាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដោយបាន​បើកចូលទៅ​ផឹកស៊ី​ចូល​ខាងក្រោយ​ក្បែរ​កន្លែងកើតហេតុ។​

    ពេលចេញ​មកវិញ​ក៏បាន​ថយ​រថយន្ត​ប៉ះ​គ្រែ​ដែល​លក់ដូរ​ក្បែរ​នោះ ហើយ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​ក៏បាន​ចុះមក​សុំទោស​ម្ចាស់​គ្រែ​នោះដែរ។ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត មិន​អស់ចិត្ត​បានធ្វើការ​ស្តីបន្ទោស និង​រអ៊ូរទាំ​ម្តង​ហើយ​ម្តងទៀត បណ្តាលឱ្យ​ម្ចាស់​រថយន្ត​ទប់​កំហឹង​មិនបាន​ទើប​ឈ្លោះប្រកែក​ជេរ​គ្នា​ទៅវិញទៅមក រហូត​ឈានដល់​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ និង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍។​

    ក្រោយមក​សមត្ថកិច្ច​ក៏បាន​នាំ​ភាគី​ជម្លោះ​ទាំង​២ ទៅធ្វើ​ការសម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ដើម្បី​បញ្ចប់រឿង ហើយ​រឿង​តូចតាច​ដូច្នេះ​ភាគី​ទាំងសងខាង​មិនមាន​ការយោគយល់​គ្នា ដោយសារ​តែមាន​គំនុំ​គំ​គួ​ន​គ្នា ព្រោះ​ធ្លាប់​ប៉ះ​ពាក្យសម្តី​ជាមួយគ្នា​ពីមុនមក៕

 

adverise with khmeread

មតិយោបល់