adverise with khmeread Unnamed

ចេញពី​ជប់លៀង​គេ​ស្រវឹង​បើករថយន្ដ​ឡើងលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​សាកមើល​! (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ជ​បើ​លៀង​នៅ​ភោជនីយដ្ឋាន​ម៉ូ​ឌែ​ន​២ ចាក់អង្រែ​ក្រោម​បើករថយន្ដ​ទាំង​ស្ថានភាព​ស្រវឹង​ហើយ​ជ្រុល​ទៅបុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាលឱ្យ​ខូចខាត​ចំនួន​ពីរ​កង់ ចំណែក​រថយន្ដ​ជ្រុល​ឡើងលើ​របាំង​ថ្មរ​កល់​ជាប់​ទៅមុខ​លែងរួច​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​សាកលវិទ្យាល័យ អាយ​អាយស៊ី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​កាមរី​ (​បា​ឡែ​ន​) ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2V-8532 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​មិនទាន់​ស្គាល់ឈ្មោះ។​

    ប្រព​ភ​ព័ត៌មាន​ពី​កន្លែង​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​កាមរី ​(​បា​ឡែ​ន​)​ មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    ពេលមកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឱ្យដាច់​ខ្ទាត​ចេញ​ខូចខាត​ចំនួន​២​កង់។​ ចំណែក​រថយន្ដ​ឡើងលើ​របាំង​ថ្មរ​កល់​ជាប់​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យ​ម្ចាស់​រថយន្ដ​រងរបួស​នោះទេ​។​

    ប្រភព​បាន​បន្តថា ក្រោយពី​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាននាំគ្នា​ជួយ​រុញ​រថយន្ដ​បង្ក​ចុះ​ពីរ​បាំង​ថ្មរ​ដែល​កល់​ជាប់ តែ​រុញ​មិន​រួច​ក៏​ម្ចាស់​រថយន្ដ​បង្ក​ហៅ​រថយន្ដ​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀត​ដែល​អ្នកបើកបរ​ស្រវឹង​ដូចគ្នា​មកជួយ​អូស​។​

    ពេលដែល​ម្ចាស់​រថយន្ដ​ហាយ​ឡែ​ន​ឌ័​ររ​យ៊ែ​រថយន្ដ​ថយក្រោយ​បំណង​ដាក់​ខ្សែ​អូស​រថយន្ដ​បង្កចេញ ដោយមាន​ស្ថានភាព​ស្រវឹង​ផង​នោះ​ម្ចាស់​រថយន្ដ​ហាយ​ឡែ​ន​បាន​ជាន់​ហ្គ៊ែ​រ ច្រឡំ​ថា​ហ្វ្រាំង ក៏​ជ្រុល​ទៅបុក​រថយន្ដ​បង្ក​ថែមទៀត​ធ្វើឱ្យ​អ្នក​ចាំ​ជួយ​រុញ​រថយន្ដ​រត់​ចែក​ជើង​គ្នា​តែ​មិន​បណ្ដា​ឱ្យមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយមក​ទើប​សមត្ថកិច្ច​ហៅ​រថយន្ដ​ស្ទួ​ច​ឱ្យមក​ស្ទួ​វ​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

មតិយោបល់