adverise with khmeread Unnamed %283%29

បើក​ម៉ូតូ​លឿន​ពេល​ភ្លៀង​ខ្លាំង​ដួល​ស្លាប់​ម្នាក់​របួស​ធ្ន​ន់​ម្នា​ក់នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ខ្លួនឯង​បណ្តាលឱ្យ​ដួល​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​កាលពី​ថ្ងៃទី​០៦​ តុលា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​៦​ និង​២០​នាទី​យប់​លើផ្លូវ​ខេត្ត​380​ ត្រង់ចំណុច​ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HondaC125 ​ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ភ្នំពេញ ​1FZ-6148 ​បើកបរ​ដោយ​ឈ្មោះ​ ជា ធារ៉ា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ព្រែក​ព្រះ​ធាតុ ​ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ បាន​បើក​ម៉ូតូ​ដួល​ខ្លួនឯង​ស្លាប់​នៅ​កន្លែងកើតហេតុ ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ហើយ​យប់​ងងឹត រួម​ដំណើរម្នាក់ទៀត​ឈ្មោះ ​ហួត ឈុន​លាង​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ​ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល របួសធ្ងន់​ហើយ​បា​នបញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។​

    ប៉ូលិស​បន្តថា សម្ភារៈ​ខូចខាត​ម៉ូតូ​០១​គ្រឿង​ខូចខាត​ស្រាល។​ មូលហេតុ​អ្នកបើកបរ​ម៉ូតូ ​និង​អ្នករួមដំណើរ​បើកបរ​ក្នុង​សភាព​ស្រវឹងស្រា​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ខ្វះ​ការ​ប្រុង ប្រយ័ត្ន​។ ​ចំណែក​សព​ត្រូវបាន​សម​ត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឫស្សី៕

adverise with khmeread

មតិយោបល់