adverise with khmeread 1

Paul Pogba ធ្វើ​ស៊ី Dimitri Payet ដល់​ទៅ​ពីរដង​នៅ​ជំរំ​ហ្វឹកហាត់​បារាំង​

​    ​វីដេអូ​ខាងក្រោម​នេះ នឹង​បង្ហាញ​ពី​ភាពជាក់ស្តែង​មួយ​ទៅដល់​ប្រិយមិត្ត​បិសាច​ក្រហម Manchester United ពី​សមត្ថភាព​ពិតប្រាកដ​ដែល Paul Pogba មាន​។​

​    ​បន្ទាប់ពី​ចាប់ផ្តើម​នៅ​ទឹកដី Old Trafford មិនសូវ​លេចធ្លោ ខ្សែបម្រើ​តម្លៃ​ថ្លៃ​រូបនេះ​បានបង្ហាញ​ពី​សមត្ថភាព​ដែល​ស័ក្តិសម​នឹង​តម្លៃ​ខ្លួន​នៅឯ​ជំរំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​បារាំង ហើយ​រូបគេ​ក៏បាន​ធ្វើ​ស៊ី​មិត្ត​រួម​ក្រុម​គឺ​កីឡាករ Dimitri Payet ពេល​កំពុង​ហ្វឹកហាត់​ផងដែរ​។​

​    ​ក្នុង​វីដេអូ​ផ្តិត​ដោយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង Pogba បាន​ចាក់​ក្បាច់​បន្តិចបន្តួច​របស់ខ្លួន​យ៉ាង​ឡូយ​នៅ​ចំពោះមុខ​កាមេរ៉ា ដោយ​ឆ្កិះ​បាល់​ឡើងលើ​ហើយ​បានតែ​ត​ជាមួយ​ក្បាល និង​ស្មា​។​

​    ​បន្ទាប់មក​នៅ​ក​ឃ្លី​ប​វីដេអូ​ទី​ពីរ រូបគេ​ក៏បាន​ប្រើ​ក្បាច់​ផាយ​ក្រោយ​ហើយ​បាន​ស៊ី​ចង្កេះ​មិត្ត​រួម​ក្រុម Dimitri Payet បាន​យ៉ាង​ងាយស្រួល​។ ហើយ​នៅក្នុង​ការហ្វឹកហាត់​មួយទៀត Pogba ក៏បាន​ប្រើ​ក្បាច់​ជ្រែក​កីឡាករ Payet និង Lucas Digne ដោយ​ធ្វើឱ្យ​អ្នក​ទាំងពីរ​ស្រឡាំងកាំង​មិនដឹង​គួរ​បិទ​ខ្សែបម្រើ Man Utd យ៉ាងដូចម្តេច​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់