adverise with khmeread  91543595 mediaitem91543594

អណ្តើកខូចខួរក្បាលមួយត្រូវគេដឹកយកទៅស្កែនដល់ទីក្រុងឡុងដ៍

    អណ្ដើកសមុទ្រខូចខួរក្បាលមួយត្រូវបានគេបញ្ចូនពីទីក្រុង North Yorkshire ទៅទីក្រុងឡុងដ៍ដើម្បីស្កែន CT ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍។

    អណ្ដើកឈ្មោះ Antiopi មានរបួសក្បាលនៅឆ្នេរសមុទ្រក្រិក មុនពេលវាត្រូវបានយកទៅសង្រ្គោះនៅ Scarborough កាលពី ២០ ឆ្នាំមុន។

    វាត្រូវបានយកទៅសាកលវិទ្យាល័យ Royal Veterinary College ទាំងរបួសពេញខ្លួន។ ការធ្វើតេស្ដបង្ហាញថាវាមានរបួសដោយផ្នែកៗក្នុងខួរក្បាលរបស់វា និងស្រពន់មួយចំហៀងខ្លួនខាងឆ្វេងរបស់​វា។

    អាងចិញ្ចឹមត្រី Sea Life បាននិយាយថា បានសហការជាមួយសាកលវិទ្យាល័យនៅលើគម្រោងមួយដើម្បីមើលថាតើ ការស្កែន CT អាចជួយវាយតម្លៃពីរបួសខួរក្បាល ឬឆ្អឹងខ្នងរបស់អណ្ដើកសមុទ្រនេះបានឬអត់៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់