adverise with khmeread 1 %282%29

មាន​អនាគត​ណាស់​! មនុស្ស​ក្បាល​កញ្ចាស់ មិន​បង្ហាត់​ក្មេង​ឱ្យ​ល្អ​ទេ បែរជា​នាំគ្នា​ដុក​ក្មេង​វាយ​គ្នា សើច​ក្អាកក្អាយ​ទៅវិញ​

    ​វីដេអូ​ដ៏​គួរឱ្យ​ឈឺចាប់​មួយ​បង្ហាញ​ពី​ក្មេងប្រុស​ពីរ​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​វាយ​គ្នា​ទៅវិញទៅមក​យ៉ាង​សាហាវឃោរឃៅ ដោយមាន​ការលើកទឹកចិត្ត​ពី​មនុស្ស​ធំ​ក្បាល​កញ្ចាស់​ព័ទ្ធជុំវិញ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នា​ក់នៅ​ទីនោះ បង្ហាញ​ពី​បុរសៗ​រុញ​ក្មេង​ឱ្យ​វាយ​គ្នា​ដូច​ឆ្កែ​។ ក្មេងប្រុស​ទាំងពីរ​នាក់​នោះ​មាន​អាយុ​ប្រហែល ៦ ទៅ ៧ ឆ្នាំ​ប៉ុណ្ណោះ ត្រូវបាន​ហុំ​ព័ទ្ធ​ដោយ​ក្រុមមនុស្ស​ក្បាល​កញ្ចាស់ ខណៈដែល​ពួកគេ​វាយ​គ្នា​បែក​ឈាម​ត្រ​ហូរ​យំ​ដោយ​ក្ដី​ឈឺចាប់​។​

​    ​បុរស​ទាំងនោះ​នាំគ្នា​ស្រែក​ហូរ​កងរំពង​យ៉ាង​រីករាយ ខណៈដែល​ក្មេង​ឈ្លោះ​គ្នា​កាន់តែខ្លាំង​។ យ៉ាងណាមិញ​មាន​ម្នាក់​សន្លប់​ក្នុងការ​ប្រកួត​ដាល់​គ្នា​ចំ​មុខ​នេះ​។​

​    ​ដោយឡែក ប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​ករណី​វាយ​នេះ ដែល​ត្រូវបាន​គេ​ដឹងថា​កើតហេតុ​នៅ​ប្រទេស Kyrgyzstan បន្ទាប់ពី​វីដេអូ​នេះ​ល្បី​ពេញ​អន​ឡាញ​។​

​    ​ហើយ​ក៏មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​ខឹងសម្បារ​ទៅលើ​បុរស​ទាំងនោះ ដោយ​ថា​មិនចេះ​មើលថែ​ក្មេង បែរជា​លើកទឹកចិត្ត​ក្មេង​ឱ្យ​ប្រឹង​វាយ​គ្នា​ទៅវិញ​៕

 

adverise with khmeread

មតិយោបល់