adverise with khmeread 1

Del Piero៖ ជ្រើសរើស Ronaldo ឬ Messi គឺ​ដូចជា​ជ្រើសរើស​ម្តាយ​ឪពុក​មួយណា​ជា​សំណព្វចិត្ត​របស់​អ្នក​អ៊ីចឹង​

​    ​វីរបុរស​ក្រុម​សេះបង្កង់ Juventus លោក Alessandro Del Piero បាន​ប្រៀបធៀប​ការជ្រើសរើស​រវាង Lionel Messi និង Cristiano Ronaldo គឺ​ដូចជា​ការសម្រេចចិត្ត​ជ្រើសរើស​រវាង​ម្តាយ​ឪពុក​ចាត់ទុក​មួយណា​ជា​សំណព្វចិត្ត​របស់​អ្នក​អ៊ីចឹង​។​

​    ​តារា​ឆ្នើម​របស់ Barcelona និង Real Madrid ទាំង​ពីររូប បានឈ្នះ​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or ចំនួន​ប្រាំ​ពីរលើក​ក្នុងចំណោម​ពួកគេ​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ និង​បាន​បំបែក​កំណត់ត្រា​ដ៏​គួរឱ្យកត់សម្គាល់​ផ្សេងៗ​ទៀត​ជាច្រើន​។​

​    ​ទោះបីជា​តារា​ឆ្នើម​របស់​ពិភពលោក​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​អំពី​ការប្រកួតប្រជែង​រវាង​គ្នា​ទៅវិញទៅមក​យ៉ាងណាក្តី ប៉ុន្តែ Del Piero ជឿជាក់ថា តារា​ពីរ​រូបនេះ​ប្រជែង​គ្នា​ទៅវិញទៅមក​តាមរយៈ​ស​ម​ត្ថ​ភាពល្អ​ឥតខ្ចោះ​ដែល​ចេះតែ​បន្ត​របស់​អ្នក​ទាំងពីរ​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ AS ថា "​ខ្ញុំ​គិតថា​មួយ​នៃ​ចំណោម​ពួកគេ​គឺ​ចង់ឱ្យមាន​ម្នាក់​ល្អ​ជាងគេ​ដែល​ដូចគ្នា​ទៅនឹង​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​ជាច្រើន​ក្នុង​កីឡា​ផ្សេងទៀត​ដែរ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពួកគេ​គឺជា​កីឡាករ​ពីររូប​ដែល​ប្រជែង​ធ្វើជា​កីឡាករ​ល្អ​ដាច់​គេ ដូចជា John McEnroe និង Bjorn Borg ឬ Roger Federer និង Rafael Nadal អ៊ីចឹង​ដែរ​។ នរណា​ឆ្នើម​ជាងគេ​? រឿង​ទាំងនោះ​គឺ​ដូចជា​កំពុង​សួរថា​តើ​ខ្ញុំ​ចូលចិត្ត ម្តាយ ឬ  ឪពុក​អ៊ីចឹង​! ខ្ញុំ​មិន​ចង់​និយាយ​នោះឡើយ​"៕

ប្រភព៖ Goal

adverise with khmeread

មតិយោបល់