adverise with khmeread Unnamed

ឃាត់ខ្លួន​សង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​៦​កញ្ចប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់​ដែល​ពាក់​ព័ន្ធនឹង​គ្រឿងញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជ្រោយចង្វារ​ឃាត់ខ្លួន ព្រមទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​ចំនួន ៦​កញ្ចប់​កាលពី​វេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ​តុលា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ម៉ាស៊ី​ន​ទឹក ភូមិ​៣ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បាន​ឱ្យដឹងថា ជនសង្ស័យ​២​នាក់​គឺ​១-​ឈ្មោះ ​ងឿ​ន ចាន់ណា ​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ជ្រៃ ​ឃុំ​រការ ​ស្រុក​ពារាំង ​ខេត្តកំពង់ចាម​ និង​២- ឈ្មោះ​ ជាង ប៉ង​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ជាមួយគ្នា។​

    ប៉ូលិស​បន្តថា មុនពេល​ឃាត់​ខ្លូន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ប៉ូ​លិ​ស​ប៉ុស្តិ៍​ជ្រោយចង្វារ​ល្បាត​ជុំវិញ​ភូមិសាស្ត្រ។ ​ពេលនោះ ប្រទះឃើញ​សង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មានការ​សង្ស័យ​ក៏បាន​ហៅ​ឱ្យ​ឈប់ រួច​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ថ្នាំញៀន​៦​កញ្ចប់​តូច ជា​ប្រភេទ​ម៉ា​ទឹកកក​ ក៏​ធ្វើការ​ឃាត់ខ្លួន​នាំ​កាន់​ប៉ុស្តិ៍​ជ្រោយចង្វារ​ធ្វើការ​សួរនាំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់