adverise with khmeread 1%281%29

លោក Ancelotti៖ តើ​គ្រូបង្វឹក​ដែល​ដឹក​នាំនៅ​ក្រុម Real Madrid ដេក​ចាំតែ​ខុស​មែន​ទេ​?

លោក Carlo Ancelotti មើលទៅ​ហាក់ដូចជា​បាន​សម្រេចចិត្តថា​ពេលវេលា​ក្នុងនាម​ជា​មិត្ត​ភ​ក្កិ​ជាមួយ​ក្រុម Real Madrid គឺ​ដល់ទី​បញ្ចប់​ហើយ បន្ទាប់ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ក្លិប​អធិរាជ​ស​កាលពីពេល​ថ្មីៗ​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​បញ្ចេញ​ការយល់ឃើញ​របស់គាត់​ជាមួយ​វេ​ប​សាយ Sina Sports ទាក់ទង​នឹង​ការបណ្តេញ​លោក Rafa Benítez ពី​តំណែង​គ្រូបង្វឹក ដោយបាន​រិះគន់​ពី​ការដោះស្រាយ​បញ្ហា​របស់​ម្ចាស់​ក្លឹប​លោក Florentino Pérez​។​

​ដោយបាន​ផ្តល់​ទស្សនៈ​ទៅលើ​ការបណ្តេញ​លោក Benítez លោក Ancelotti បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ក៏​មិន​យល់​ពី​ការសម្រេចចិត្ត​របស់​ម្ចាស់​ក្លឹប Real Madrid នៅពេល​គាត់​ត្រូវបាន​បណ្តេញចេញ​ដែរ​។ លោក​បាន​និយាយថា "​ខ្ញុំ​ដឹងថា​ការងារ​ជា​គ្រូបង្វឹក​តែងតែ​ត្រូវបាន​គេ​វិនិច្ឆ័យ​ទៅលើ​លទ្ធផល ហើយ​ខ្ញុំ​ដឹងថា​ការងារ​របស់​ពួកយើង​តែងតែ​ជា​បញ្ហា​ដែល​គេ​លើក​ជា​ប្រធានបទ​យកមក​ពិភាក្សា​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​យល់​ពី​ការសម្រេចចិត្ត​របស់​ម្ចាស់​ក្លឹប​ឡើយ​។ យើង​នៅសល់​ពាក់កណ្តាល​រដូវ​កាល​ទៀត​!"​។​

​លោក​បាន​បន្តទៀតថា "​លោក Zidane នឹង​ក្លាយជា​គ្រូបង្វឹក​ទី​ប្រាំ​បើ​គិត​តាំងពី​ឆ្នាំ ២០០៩ មក​"​។ លោក Ancelotti ក៏បាន​ចោទ​សំណួរ​មួយ​ផងដែរ​ថា "​ការទទួលបាន​ជោគជ័យ​របស់​គ្រូបង្វឹក​បាន​ចោទ​សំណួរ​មួយ​ដែល​ត្រូវការ​ចម្លើយ​: តើ​បញ្ហា​ទាំងឡាយ​វា​ពិតជា​ធ្លាក់​មកលើ​គ្រូបង្វឹក​មែន​ទេ​? តើ​មានតែ​ពួកគេ​ទេ​ឬ​ដែលជា​អ្នកធ្វើ​ឲ្យ​មាន​ភាពមិនប្រក្រតី​? អ្នក​អាចធ្វើ​ការសន្និដ្ឋាន​ដោយ​ខ្លួនឯងបាន​"៕

adverise with khmeread
ប្រភព៖ ម៉ា​កា​

មតិយោបល់