adverise with khmeread 1

ញាក់សាច់! Francesco Totti និង Buffon ជាកីឡាករជំនាន់ហ្គេម FIFA 96 ដែលនៅតែមានឈ្មោះក្នុងហ្គេមនេះដល់សព្វថ្ងៃ

​    ​ប្រសិនបើ​អ្នក​គឺជា​ប្រិយមិត្ត​បាល់ទាត់​ពិតប្រាកដ​ម្នាក់ នោះ​អ្នកនឹង​មានឱកាស​ខ្ពស់​ណាស់​ក្នុងការ​ចងចាំ​ហ្គេម​បាល់ទាត់ FIFA 96​។​

​    ​សម្រាប់​មនុស្ស​ភាគច្រើន មានតែ​ហ្គេម​បាល់ទាត់​របស់ EA Sports ទេ​ដែល​ធ្វើ​ឱ្យគេ​ស្គាល់ FIFA មុនគេ​។

​    ​ទោះបីជា​វា​មាន​អាយុកាល ២០​ឆ្នាំ​ទៅហើយនោះ មាន​បុរស​ម្នាក់​ដែលមាន​ឈ្មោះ​ក្នុង​ហ្គេម FIFA 96 ដែល​នៅតែ​កំពុង​បន្ត​អាជីព​យ៉ាងសកម្ម​។ នោះ​នឹង​ជា​វីរបុរស​របស់​អ៊ីតាលី និង​ជា​និមិត្តរូប​ប្រចាំ​ក្លឹប AS Roma គឺ​ខ្សែប្រយុទ្ធ Francesco Totti ដែល​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​វ័យ ៤០​ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​កន្លងទៅនេះ​។​

​    ​Totti បាន​ស្ថិតនៅក្នុង​ក្រុមបាល់ទាត់​របស់ Roma សម្រាប់​ហ្គេម EA Sports ចំណាស់​មួយ​នេះ (​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ Roma ក្នុង​ឆ្នាំ​១៩៩៣) ដែល​បានធ្វើឱ្យ​គាត់​ក្លាយទៅជា​កីឡាករ​ចុងក្រោយ​គេ​បង្អស់​ដែល​នៅតែ​បន្តសកម្មភាព​ក្នុង​ហ្គេម FIFA ចាប់តាំងពី​ជំនាន់​ហ្គេម​នេះ​ចាប់ផ្តើម​។​

​    ​ចំណុច​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ បុរស​ម្នាក់​ដែល Totti បានឈ្នះ​ពានរង្វាន់​ត្រចះត្រចង់​រួមគ្នា​ក្នុង​ឈុត​ជម្រើសជាតិ​ជាមួយ​ដែរនោះ​គឺ Gianluigi Buffon​។ គាត់​នៅតែ​បន្ត​អាជីព​របស់គាត់​ដូចគ្នា​និង​នៅតែ​ជា​កីឡាករ​គោល​ដ៏​សំខាន់​របស់ Juventus ។​

​    ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អ៊ីតាលី Andrea Pirlo ក៏បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្នុង​ឆ្នាំ ១៩៩៦​សម្រាប់ Brescia ផងដែរ ប៉ុន្តែ​គាត់​មិនត្រូវ​បាន​គេ​ដាក់បញ្ចូល​ក្នុង​ហ្គេម​មួយ​នេះឡើយ​។​

​    ​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល Rogerio Ceni ក៏មាន​ឈ្មោះ​អម​ជាមួយគ្នា​នឹង Totti និង Buffon ផងដែរ ក្នុងនាម​ជា​កីឡា​រកស​ល់ពី​ហ្គេម FIFA 96 កាលពី​រដូវ​កាល​មុន ប៉ុន្តែ​គាត់​បានប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៤២​ឆ្នាំ ពេលដែល​រដូវ​កាល​បានបញ្ចប់​៕

 

adverise with khmeread
ប្រភព៖ Loaded

មតិយោបល់