adverise with khmeread Unnamed

លោក ខៀវ កាញារីទ្ធ ផ្តល់​សម្ភារៈ​កីឡា​ដល់​ក្រុមយុវជន ក្រសួង​ព័ត៌មាន​សម្រាប់​ការប្រកួត​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័ន​

    ភ្នំពេញ ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានផ្តល់​សម្ភារៈ​កីឡា និង​ប្រាក់ឧបត្ថម្ភ​មួយចំនួន​ជូន ដល់​ក្រុមកីឡា​បាល់ទាត់ យុវជន​ក្រសួងពត៌មាន សម្រាប់​ការចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​បាល់ទាត់​អន្តរ ក្រសួង​-​ស្ថាប័ន រដូវ​កាល​ថ្មី កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្តីការក្រសួង​។​

    សម្ភារៈ​កីឡា ដែល​លោក​រដ្ឋមន្ត្រី​ប្រគល់ជូន​នេះ រួមមាន​ខោអាវ ស្បែកជើង ស្រោមជើង​សម្រាប់ ការប្រកួត ព្រមទាំង​ថវិកា​ចំនួន​ ១.០០០​ ដុល្លារ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​បម្រើ​ដល់​ការប្រកួត​នៅក្នុង​ក្រុម​។ 

    លោក រដ្ឋមន្ត្រី​មានប្រសាសន៍ ក្រើនរំលឹក​ដល់​ក្រុមយុវជន​ក្រសួង​ព័ត៌មាន​ទាំងអស់​ត្រូវ​រក្សា​នូវ​ចំណង​សាមគ្គីភាព​មិត្ត ភាព និង​យោគយល់​គ្នា នៅក្នុង​ក្រុម ដើម្បី​ប្រកួត​ដណ្តើមយក​ជ័យជម្នះ និង​លើក​មុខមាត់​ជូន​ក្រសួងពត៌មាន​។ 

    លោក​បញ្ចាក់​ទៀតថា ក្រុម​កីឡាករ ដែល​ត្រូវ​ចូលរួម​ការប្រកួត​នេះ ត្រូវ​ប្រកួត ដោយ​គោរព​នូវ​ក្រមសីលធម៌ ច្បាប់​វិន័យ លក្ខន្តិកៈ បទបញ្ជា​ការប្រកួត​ឲ្យ​សមជា​មន្ត្រី​របស់​ក្រសួង​។ 

    លោក​លើកទឹកចិត្ត​ឲ្យ​សមាជិក​ក្រុម ទាំងអស់​ទាំងអស់​ត្រូវ​ខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន ចៀង​វាង​បង្កជម្លោះ នូវ​នៅលើ​ទីលាន​ប្រកួត ព្រោះ​ការប្រកួត​នេះ សុទ្ធតែជា​មន្ត្រី​ក្រសួង​ស្ថាប័ន​ដូចគ្នា​។ 

    លោក​រដ្ឋមន្ត្រី បាន​បន្ថែម ទៀតថា ការប្រកួត​នេះ គឺជា​ការប្រកួត​មួយ ដែល​រៀប​ចំនេះ​ក្នុង​គោលបំណង​បង្កើន​នូវ​សាមគ្គីភាព មិត្តភាព ទំនាក់ទំនង​ល្អ​រវាង​យុវជន តាម​បណ្តាល​ក្រសួង​តាមរយៈ​ការលេង​បាល់ទាត់​។​

    ចំណែកឯ​លោក អន​ឃួន សំ​អូន ប្រធាន​ក្រុមកីឡា​បាល់ទាត់​យុវជន​ក្រសួង​ព័ត៌មាន​បាន​បញ្ចា​ក់ថា ជា​រៀងរាល់ឆ្នាំ​ក្រុម​របស់លោក​តែង​ទទួលបាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ ព្រមទាំង​ថវិកា​មិនដែល ខាន​ឡើយ ។​ដូច្នេះហើយ​ទើប​កីឡាករ​ក្នុង​ក្រុម​ទាំងអស់​តែងតែមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការប្រកួត និង​រិត​ចំណង​សាមគ្គី ភាព​ជាមួយ​បណ្តា​ក្លឹប​នានា​ផ្សេងៗ​ទៀត ហើយ​ជា​រៀងរាល់ឆ្នាំ​កម្រិត​បច្ចេកទេស​របស់​ក្រុម​ក៏​កាន់តែ​ល្អប្រសើរ ឡើង​កាន់តែ​ប្រសើរ​ផងដែរ​។​

    លោក​បន្ថែមថា រដូវ​កាល​ថ្មី​នេះ លោក​រំពឹងថា ក្រុមយុវជន​ក្រសួងពត៌មាន​នឹង ខិតខំ​ដើម្បី​រក្សាខ្លួន​ឡើងទៅ​កាន់​ខ្វែង​ពូ​ល ឬ​វគ្គ​បន្តបន្ទាប់​ទៀត​។​

    សូម​បញ្ចា​ក់ថា ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព អន្តរក្រសួង​ស្ថាប័ន លើក​ទី​៤ ប្រចាំឆ្នាំ​២០១៦ នឹង ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​៨ ខែតុលា ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៦​។ ព្រឹត្តិការណ៍​នេះ​មាន​ក្រុម ចូលរួម​ប្រកួត​ចំនួន​២៩​ក្រុម បែក​ចែ​ល​ជា​៧​ពូ​ល​។ យុវជន​ក្រសួងពត៌មាន ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​៣​ក្រុម ផ្សេងទៀត គឺ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​, ធនាគារជាតិ និង​សាលា​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់