adverise with khmeread 1

Mesut Ozil និង Santi Cazorla មកធ្វើជាពិធីករអត្ថាធិប្បាយកីឡាម្តង បាញ់ Man Utd ឡើងស្ពឹកមុខ

    ​វា​ហាក់ដូចជា Mesut Ozil និង Santi Cazorla មិនមែន​ត្រឹមតែ​ជា​តារា​ឆ្នើម​តែ​នៅលើ​ទីលាន​នោះឡើយ ពួកគេ​ក៏​ប្រហែលជា​ដៃគូ​អធិប្បាយ​ដ៏​ប៉ិនប្រសព្វ​ផងដែរ​។​

​    ​ខ្សែបម្រើ​ទាំងពីរ​រូបនេះ គឺជា​តារាបាល់ទាត់​ចុងក្រោយ​គេ​បំផុត​ដែល​បង្ហាញមុខ​ក្នុង​កម្មវិធី UnClassic Commentary របស់​កាំភ្លើង​ធំ Arsenal ជា​កម្មវិធី​ដែល​តារាបាល់ទាត់​របស់​កាំភ្លើង​ធំ​ធ្វើការ​អធិប្បាយ​អំពី​ជ័យជម្នះ​អស្ចារ្យ​បំផុត​របស់​កាំភ្លើង​ធំ​។​

​    ​Ozil និង Cazorla ផ្តល់​ការអធិប្បាយ​របស់​ពួកគេ​ទៅលើ​ការប្រកួត​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ ទៅលើ​បិសាច​ក្រហម Manchester United កាលពី​រដូវ​កាល​មុន ដែល​ខ្សែបម្រើ​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​ប្រចាំ​ក្រុម​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់ និង ធ្វើការ​អត្ថាធិប្បាយ​ប្រៀប​បី​ដូចជា​ប្រកួត​ស៊ីសាច់ហុតឈាម​លើ​ទីលាន​ផងដែរ​។

​    ​មើល​វីដេអូ​ទាំងអស់គ្នា​ថា​តើ​ពីរ​នាក់​នេះ​និយាយ​ដុត Man Utd កម្រិត​ណាខ្លះ​៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់