adverise with khmeread 1

Matteo Darmian កំពុងហុងផ្សែងកៅអីបម្រុងនៅ Man Utd ឥឡូវកំពុងត្រៀមបង្វិចចាកចេញពី Old Trafford

​    ​ភ្នាក់ងារ​របស់ Matteo Darmian បាន​ព្រមាន​ថា ការខកចិត្ត​របស់​ខ្សែការពារ​របស់​បិសាច​ក្រហម Manchester United រូបនេះ នឹង​អាច​ឃើញ​ពី​ការចាកចេញ​មួយ​ពី​ទឹកដី Old Trafford ក្នុង​ខែមករា​ខាងមុខ ប្រសិនបើ​គាត់​មិនត្រូវ​បានផ្តល់​ឱកាស​ឱ្យ​លេង​បន្ថែម​ដោយ Jose Mourinho ទេនោះ​។​

​    ​មួយថ្ងៃ​បន្ទាប់ពី Memphis Depay បាន​ទទួលស្គាល់ថា ការដែល​អង្គុយ​នៅលើ​កៅអី​បម្រុង​ក្នុង​រដូវ​កាល​នេះ បានធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ដូចជា "​កាំភ្លើង​ញាត់​គ្រាប់​ពេញ​តែ​មិនបាន​បាញ់​" អ៊ីចឹង​។ លោក Fausto Pari បាន​និយាយថា Darmian គឺ​ស្ថិតនៅក្នុង​តំបន់​គ្រោះថ្នាក់​នៃ​ការបាត់បង់​តំណែង​របស់គាត់​ក្នុងតួនាទី​បាល់ទាត់​អន្តរជាតិ​អ៊ីតាលី លុះត្រាតែ​គាត់​មាន​លក្ខណៈពិសេស​បន្ថែម​ទៀត​សម្រាប់​បិសាច​ក្រហម​។​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ ២៦​ឆ្នាំ​រូបនេះ បានធ្វើការ​បង្ហាញខ្លួន​ចំនួន ៣៩​លើក​ក្រោម​ការដឹកនាំ​របស់ Louis van Gaal កាលពី​រដូវ​កាល​មុន បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​បិសាច​ក្រហម​ពី Torino ក្នុងតម្លៃ​ខ្លួន ១២,៦​លាន​ផោន ប៉ុន្តែ​គាត់​អាច​លេង​បានត្រឹមតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់ Mourinho នៅក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ទី​ពីរ​ក្នុង​តំបន់​អឺរ៉ុប Europa League ដែល​ត្រូវ​ផ្តួល​ដោយ Feyenoord ក្នុង​ទីក្រុង Rotterdam៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់