adverise with khmeread Unnamed

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ភ្នាល់មាន់​ជល់​មួយកន្លែង​ស្ថិតនៅ​ស្រុក​សង្កែ​

    បាត់ដំបង ៖ ប៉ូលិស​ក្រុម បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​ដឹកនាំ​លោក ឈឿង  គឹម​សុង បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​លេងល្បែង​ស៊ីសង ភ្នាល់មាន់​ជល់់​ដាក់​លុយ មួយកន្លែង​ដែល​ស្ថិតក្នុង​ភូមិ​ដំបូក​បុណ្យ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​និង ៤០​នាទី​រសៀល។​

    ប៉ូលិស​និយាយថា ដោយសារតែ​ស្ថានភាព​ផ្លូវ​ចូល មានការ​លំបាក​អ្នកប្រព្រឹត្តិ​មួយចំនួន​បាន​រត់គេចខ្លួន ជាហេតុ​ធ្វើឱ្យ​ប៉ូលិស​ឃាត់ខ្លួន បាន​មនុស្ស​ចំនួន តែ​០៥​នាក់​​ប៉ុណ្ណោះ។ ​ក្នុងនោះ​ដកហូត​បាន ម៉ូតូ​ចំនួន​០៤ គ្រឿង មាន់​ជល់​ចំនួន ០១ ក្បាល និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់ ក្នុងពេល​ប្រជល់មាន​មួយចំនួន​ផងដែរ​។​

    អ្នកប្រព្រឹត្តិ​ល្បែងភ្នាល់​ទាំងនេះ​ត្រូវបាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់