4

តើ​អ្នកណាខ្លះ​បាន​ចូលរួម​ថតរូប​ជាមួយ​សាម​សុង S7 Angel ?

    ​ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​កម្មវិធី​ប្រកួត​ថតរូប S7 Angel ដ៏​គួរអោយ​ទាក់ទាញ​ពី​សំណាក់​យុ​វ័យ ដែលមាន​មនុស្ស​ចូលរួម​ជាច្រើន​កុះករ កាលពី​ថ្ងៃទី 24 និង 25 ខែកញ្ញា​ឆ្នាំ 2016 កន្លង​ទៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​    ​លោក ឆែ សុខ​ទ្បេ​ង ដែលជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​សាម​សុង​ថៃ​អេ​ទ្បិ​ច​ត្រូ​និ​ច​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​យើង​រៀបចំ​កម្មវិធី​ប្រកួត​ថតរូប S7 Angel នេះ​ទ្បើង​ដើម្បី​អបអរសាទរ​ភាពជោគជ័យ​របស់​ទូរស័ព្ទ​សាម​សុង S7 edge ដែលជា​ទូរស័ព្ទ លក់ដាច់​ជាងគេ​ប្រចាំឆ្នាំ 2016 ទូទាំង​ពិភពលោក​។ 

​    ​លោក​បាន​បន្តទៀតថា​៖ «​កម្មវិធី​ប្រកួត​ថតរូប S7 Angel ដ៏​ទាក់ទាញ​មួយ​នេះ គឺជា​ការប្រកួត​ថតរូប​របស់​អ្នកគាំទ្រ​សាម​សុង ជាមួយ S7 Angel ទាំង 7 រូប​ដ៏​ស្រស់​សោភា ហើយ​អ្នកគាំទ្រ​ទាំងអស់នោះ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S7 edge មួយគ្រឿង និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន ដោយ​យើង​ធ្វើការ​ជំ​រុះ​យក​រូបថត​ជាមួយ S7 Angel ដែល​បាន​បង្ហោះ​ចូលទៅក្នុង ហ្វេ​ស​ប៊ុ​ក​ផេ​ក “Samsung Cambodia” ក្នុងការ​ស្វែងរក​អ្នកទទួលបាន​ជ័យជំនះ​។​» សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ព្រោះ​កម្ម​វី​ធី​នេះ​នឹង​បន្តធ្វើ​ម្តងទៀត នៅ​ថ្ងៃទី 08 និង​09 ខែតុលា​ឆ្នាំ 2016 នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Samsung Cambodia ។
​    ​លើសពីនេះទៅទៀត រាល់​ការ​ជាវ Samsung S7 ឬ S7 edge ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ​2016 អតិថិជន នឹង​ទទួលបាន​ការបន្ថែម​ជូ​ន​ដ៏​ពិសេស​ដែល​រួមមាន​ការបញ្ចុះ​តម្លៃ $30 អង្គ​ចងចាំ 64GB និង អត្ថប្រយោជន៍​ជាច្រើន​ពី​ក្រុមហ៊ុន​សែ​ល​កាត​។ 

​    ​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global

មតិយោបល់