លំហាត់ប្រាណចំនួន ៧ នឹងធ្វើឲ្យរាងកាយនារីៗស្វ៊ែលស្អាត

តើអ្នកកំពុងស្វែងរកវិធីមានប្រសិទ្ធភាពដើម្បីប្រែក្លាយរាងកាយរបស់អ្នកឲ្យស្វ៊ែលស្អាតមែនទេ? មានលំហាត់ប្រាណអស្ចារ្យមួយចំនួន ដែលនឹងជួយអ្នកឲ្យសម្រេចបានគោលដៅធ្វើឲ្យរាងស្អាត។ លំហាត់ប្រាណទាំងនេះមានភាពងាយស្រួលក៏ប៉ុន្តែមានប្រសិទ្ធភាពធ្វើឲ្យរាងកាយរបស់អ្នកមាំមួនទន្ទឹមនេះក៏ជួយដុតកាល់ឡូរីបានច្រើនផងដែរ។ ទោះយ៉ាងណា ការប្រកាន់ខ្ជាប់លំហាត់ប្រាណទាំងនេះនៅមិនទាន់គ្រប់គ្រាន់ទេដើម្បីប្រែក្លាយរាងកាយឲ្យស្វ៊ែលស្អាត អ្នកក៏គួរទទួលទានអាហារដែលល្អដល់សុខភាព និងគេងឲ្យទៀតទាត់ផងដែរ។ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកទៅហាត់ប្រាណរបៀបផ្សេងតទៅទៀត។ សូមមើលការហាត់ប្រាណចំនួន ៧ ដែលនឹងជួយអ្នកប្រែក្លាយរាងកាយទៅជាស្វ៊ែលស្អាតយ៉ាងឆាប់បំផុតដូចខាងក្រោម។ 

១- លោតអន្ទាក់
តើអ្នកលោតអន្ទាក់ចុងក្រោយបំផុតនៅពេលណា? ប្រហែលជាកាលពីនៅវ័យកុមារហើយមើលទៅ។ ការលោតអន្ទាក់គឺជាលំហាត់ប្រាណដែលអាចលៃលកបាន និងចំណាយតិចបំផុត ដែលអ្នកអាចធ្វើបានសឹងគ្រប់ទីកន្លែង។ លំហាត់ប្រាណបែបនេះអាចដុតកាល់ឡូរីក្នុងមួយនាទីៗ បានច្រើនជាងលំហាត់ប្រាណឯទៃទៀតជាច្រើន។ 

២- ឈរលក្ខណៈច្រហោង
ការឈរលក្ខណៈច្រហោងគឺជាលំហាត់ប្រាណប្រើកម្លាំងពេញរាងកាយទាំងមូល ដែលវាធ្វើឲ្យសាច់ដុំធ្វើការជាច្រើនកន្លែង។ លំហាត់ប្រាណដ៏មានឥទ្ធិពលនេះជួយធ្វើឲ្យសាច់ដុំកំប៉េះគូទរបស់អ្នកមូលក្បំស្អាត ធ្វើឲ្យរាងកាយមាំមួន និងដុតកាល់ឡូរីបានយ៉ាងច្រើន។ ដើម្បីដុតកាល់ឡូរីឲ្យកាន់តែច្រើន និងបង្កើនកម្រិតបេះដូងរបស់អ្នកឲ្យបានល្អ អ្នកអាចសាកល្បងឈរលក្ខណៈច្រហោងបែបនេះ។ ធ្វើលំហាត់ប្រាណបែបនេះជាទៀងទាត់គឺជាវិធីល្អបំផុតដើម្បីប្រែក្លាយរាងកាយរបស់អ្នកឲ្យស្វ៊ែលស្អាតក៏ដូចជាធ្វើឲ្យសុខភាពរាងកាយល្អប្រសើរផងដែរ។