adverise with khmeread Ballon d'or

តើ​តារា​ឆ្នើម​រូប​ណា​ដែលជា​ម្ចាស់​គ្រង​តំណែង​ពានរង្វាន់ Ballon d'Or នា​រាត្រី​នេះ​?

​កីឡាករ Cristiano Ronaldo, Lionel Messi ហើយ​និង Neymar ត្រូវបាន​សម្រិតសម្រាំង​ជា​បេក្ខភាព​បីនាក់​ចុងក្រោយ​ដើម្បី​ដណ្តើមយក​ពានរង្វាន់ Ballon d'Or ឆ្នាំ ២០១៥​។ 

​ពានរង្វាន់​នេះ​នឹងត្រូវ​ប្រគល់ឱ្យ​កីឡាករ​ឆ្នើម​របស់​ពិភពលោក​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ​កន្លងមក​។ ហើយ​ពានរង្វាន់ Ballon d'Or ប្រាំពីរ​លើ​ចុងក្រោយ​ត្រូវបាន​ក្តោប​ក្តាប់​ដោយ​កីឡាករ​ក្រុម​អធិរាជ​ស Real Madrid និង​ក្រុម​អ្នកមាន​បុណ្យ Barcelona ។​

​ឆ្នាំនេះ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព​ចំណូល​ថ្មី Neymar ជា​មិត្ត​រួម​ក្រុម​របស់ Messi ដែលជា​អ្នក​ស៊ុត​ច្រើន​បំផុត​ដូចគ្នា​ក្នុង La Liga មកទល់ពេលនេះ​នា​រដូវ​កាល​នេះ​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦ លើក​។​

​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ​នេះ​នឹង​ប្រព្រឹត្តឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស ​ម៉ោង១២និង៣០នាទីរាត្រី​នេះ​៕

adverise with khmeread
ប្រភព៖ ស្កាយស្ប៉ត

មតិយោបល់