Ad 221748898

ISIS ចេញ​បញ្ជា​ឈប់​ឱ្យ​ចិញ្ចឹម​ឆ្មា ក្រោយ​ឃើញ​អ្នក​ប្រយុទ្ធ​របស់ខ្លួន​ថត Selfie ជាមួយ​ឆ្មា​ច្រើនពេក​លើ​អន​ឡាញ​

    ​ISIS បានចេញ​បញ្ជា​ឱ្យ​ប្រឆាំងនឹង​សត្វ​ឆ្មា ដោយ​ពួកគេ​និយាយ​សត្វ​នេះ​ប្រឆាំងនឹង​ចក្ខុវិស័យ មនោគមវិជ្ជា និង​ជំនឿ​របស់​ជី​ហាដ​។​

​    ​ច្បាប់​ថ្មី​បង្កើតឡើង​ដោយ​បព្វជិត​ជាន់ខ្ពស់ ISIS កាលពី​ម្សិលមិញ​ក្រោម​ច្បាប់​អ៊ីស្លាម ដោយ​ហាមឃាត់​មិនឱ្យ​មានការ​ចិញ្ចឹមសត្វ​ឆ្មា​នៅផ្ទះ​ក្នុង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​ទៀត​ទេ​។​

​    ​ប្រជាជន​ដែល​កំពុង​រស់នៅ​តំបន់​របស់​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​ព្រមាន​មិនឱ្យ​រំលោភ​លើ​ការហាមឃាត់​នេះ​ទេ​។ អ្នក​ប្រយុទ្ធ ISIS ត្រូវបាន​គេ​រាយការណ៍​ថា​បានចាប់ផ្ដើម​ប្រមាញ់​កូន​ឆ្មា​ហើយ​។​

​    ​បទបញ្ជា​ថ្មី​នេះ​បាន​ធ្វើឡើង​យ៉ាង​ភ្ញាក់ផ្អើល បន្ទាប់ពី​សមាជិក​ក្រុម​ភេរវ​ករ​បាននាំគ្នា​ផុស​រូបភាព​ជាមួយ​កូន​ឆ្មា​ពេញ​អន​ឡាញ​៕

មតិយោបល់