adverise with khmeread 1

​បុរស​ដែល​បញ្ចាំង​រឿង​សិច​លើ​ផ្ទាំង​ប៉ាណូ​នៅ​ហ្សា​ការ​តា​ប្រឈម​ជាប់គុក​

​    ​បុរស​មិនបាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ប្រឈមមុខ​ជាក់​គុក​ដោយសារ​ចាក់​បញ្ចាំង​រឿង​សិច​នៅលើ​ផ្ទាំង​ប៉ាណូ​អេ​ឡិច​ត្រូ​និ​ច​ក្នុងអំឡុង​ចរាចរណ៍​កំពុង​កកស្ទះ​មួយ​ក្នុង​ក្រុង​ហ្សា​ការ​តា​កាលពី​សប្តាហ៍​មុន​។​

​    ​បុរស​ឥណ្ឌូនេស៊ី​រូបនោះ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រូបគេ Hack ចូល​ប្រព័ន្ធ​ផ្ទាំង​នេះហើយ​បាន​ចាក់​រឿង "Tokyo Hot" អស់​រយៈពេល ១០ នាទី​នៅ​ទីក្រុង​ហ្សា​ការ​តា​អំឡុងពេល​វេលា​ដ៏​មមាញឹក​តាម​ដងផ្លូវ​។​

​    ​ថាមពលអគ្គីសនី​ត្រូវបាន​ផ្តាច់​ភ្លាមៗ​ពី​ផ្ទាំង​នេះ ប៉ុន្តែ​ផ្តាច់​មិនទាន់​ឈុត​ញាក់សាច់​ដែល​បាន​ជំរុញ​ឱ្យ​អ្នកដំណើរ​ទាញ​ទូរស័ព្ទដៃ​ថត​ហើយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​។​

​    ​បុរស​វ័យ ២៤ ឆ្នាំ​រូបនោះ ដែលជា​អ្នក​ព័ត៌មានវិទ្យា​ម្នាក់​បានទទួល​ស្គាល់​កំហុស​ខ្លួន ហើយ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅ​ការិយាល័យ​រូបគេ​ផ្ទាល់​។ ឥឡូវនេះ​គាត់​នឹង​ប្រឈមមុខ​ការដាក់ទោស​ធ្ងន់ធ្ងរ ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដែល​សម្បូរ​អ្នក​កាន់សាសនា​អ៊ីស្លាម​អ​ភ​រិ​ក្ស​និយម​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់