adverise with khmeread Untitled 1

អតីត​កីឡាករ Aston Villa ចេញមុខ​សុំទោស​ចំពោះ​ការ​បែកធ្លាយ​វីដេអូ​សិច Threesome ជាមួយ​មិត្ត​រួម​ក្រុម​

    ​Antonio Luna បាន​ចេញមុខ​សុំទោស បន្ទាប់ពី​វីដេអូ​សិច​មួយ​ដែលមាន​វត្តមាន​របស់​អតីត​ខ្សែការពារ​ក្រុម Aston Villa រូបនេះ បាន​លេច​ធ្លាយ​នៅលើ​អន​ឡាញ​។​

​    ​វីដេអូ​ឃ្លី​ប​រយៈពេល​ខ្លី​មួយ​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​របស់ Luna រួមជាមួយ​នឹង Sergi Enrich ដែល​អ្នក​ទាំងពីរ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប​ក្នុង​លី​ក​កំពូល​ប្រទេស​អេ​ស្ប៉ា​ញ Eibar ដោយ​កំពុង​រួមភេទ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​។​

​    ​Luna បានបង្ហាញ​ខ្លួន​ចំនួន ១៨​លើក​សម្រាប់ Aston នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៤ ក្រោយ​ការផ្ទេរ​តម្លៃ​ខ្លួន ២​លាន​ផោន​របស់គាត់​ពី Sevilla មុន​ពេលដែល​ខ្លួន​បាន​ចាកចេញ​ដើម្បី​ចូលរួម​ជាមួយ Verona និង Spezia ក្នុង​កិច្ចសន្យាខ្ចី​ជើង​។ បន្ទាប់មក​តារាបាល់ទាត់​រូបនេះ ត្រូវបាន​ធានា​ជាមួយនឹង​កិច្ចព្រមព្រៀង​ផ្ទេរចេញ​ជា​អចិន្ត្រៃយ៍​មួយ​ទៅកាន់ Eibar កាលពី​ឆ្នាំមុន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់