adverise with khmeread Untitled 1

Javier Hernandez ក្លាយខ្លួនជា​មិត្ត​ប្រុស​គំរូ បន្ទាប់ពី​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​មិត្តស្រី​ឈឺ​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​

    ​អតីត​តារាបាល់ទាត់​របស់​ក្រុម​បិសាច​ក្រហម Manchester United ដែល​គេ​និយម​ហៅ​ឈ្មោះ​គាត់​ថា Chicharito បាន​ចាប់យក​ឱកាស​ធ្វើការ​ហោះហើរ​ទៅសួរសុខទុក្ខ​មិត្តស្រី​របស់ខ្លួន បន្ទាប់​នាង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​សួត​។​

​    ​តារាបាល់ទាត់ ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen ត្រូវបាន​ផ្តល់ជូន​នូវ​ការអនុញ្ញាត​ដ៏​ពិសេស​មួយ ដើម្បី​ចាកចេញ​ពី​ក្លឹប និង​ហោះហើរ​ទៅ​មើល​មិត្តស្រី​របស់គាត់ Lucia Villalon ខណៈដែល​មិត្ត​រួម​ក្រុម​របស់គាត់​មួយចំនួនធំ កំពុង​រវល់​ជាមួយនឹង​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ិ​ក​ស៊ិ​កវ័យ ២៨​ឆ្នាំ ដែលមាន​ឈ្មោះ​ពិតប្រាកដ Javier Hernandez មិនត្រូវ​បាន​កោះហៅ​សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup របស់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ក្នុងជំនួប​ជាមួយ​នូ​វែ​ល​ហ្សេ​ឡង់ និង​ប៉ា​ណា​ម៉ា​ឡើយ ដោយសារតែ​គាត់​កំពុងមាន​របួស​ដៃ​នៅឡើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់