adverise with khmeread 556d5e162fd72 gettyimages551140115

Gundogan ប្តេជ្ញា​ធ្វើឱ្យ​ដូច Schweinsteiger

    ​Ilkay Gundogan បាន​បង្ហើប​ឱ្យដឹងថា គាត់​មាន​ក្តី​សុបិន​ធ្វើ​តម្រាប់​តាម​អ្វីដែល Bastian Schweinsteiger បានសម្រេច​ជាមួយ​ក្រុមបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​។​

​    ​Schweinsteiger ដែល​បាន​និយាយ​ពាក្យ​លា​ទៅកាន់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍ Euro 2016 បានបង្ហាញ​ខ្លួន​ឱ្យ​ជម្រើសជាតិ​របស់ខ្លួន​ចំនួន ១២០​លើក និង​បាន​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មួយ​សម័យកាល​ផងដែរ​ក្នុង​ឆ្នាំ ២០១៤​។​

​    ​Gundogan ដែល​បាន​ត្រឡប់​ទៅកាន់​ជម្រើសជាតិ​អាល្លឺម៉ង់​វិញ​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ​ជាមួយនឹង​សាធារណរដ្ឋ​ឆែក និង​អៀរ​ឡង់​ខាងជើង បន្ទាប់ពី​អវត្តមាន​រយៈពេល​វែង​មួយ​កន្លងមក បាន​សម្លឹង​គោលដៅ​ដ៏​ពិសេស​បំផុត​ក្នុង​ការជំនួស​តំណែង​របស់ Schweinsteiger ។​

​    ​សមាជិក​ថ្មី​របស់​មេឃ​ខៀវ Manchester City រូបនេះ បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​ពិតជា​រីករាយ​ជាទីបំផុត ប្រសិនបើ​ខ្ញុំ​មាន​អាជីព​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង Schweinsteiger ទាំង​នៅ​ក្លឹប និង​កម្រិត​បាល់ទាត់​អន្តរជាតិ​"​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​យើងទាំងអស់គ្នា​ដឹង​ពីអ្វី​ដែល​គាត់​បា​នស​ម្រ​ច​សម្រាប់​បាល់ទាត់​អាល្លឺម៉ង់​។ វា​គឺជា​កិត្តិយស​មួយ​ក្នុងការ​ប្រដូច​ខ្លួន​ទៅ​គាត់​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​កំពុង​ចូលរួមចំណែក​អ្វីមួយ​ចំនួន​ដល់​ក្រុម​ប៉ុណ្ណោះ​។ ខ្ញុំ​ចង់​រីករាយ​ជាមួយនឹង​អំឡុងពេល​មួយ​នោះ និង​ត្រៀមខ្លួន​ជាស្រេច​ពេលណា​ដែល​ខ្ញុំ​ត្រូវការ​ជា​ចាំបាច់​។ វា​គឺ​ជាក់ស្តែង​ពិតជា​ពិសេស​ក្នុងការ​ត្រឡប់មកវិញ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់