adverise with khmeread Untitled 1

អតីត​កីឡាករ​កាំភ្លើង​ធំ Andrey Arshavin ចាប់​កោរសក់​អ្នកកាសែត​ម្នាក់ ក្រោយ​រូបគេ​ស៊ុត​បាន ៧ គ្រាប់​ដើមរដូវ​កាល​នេះ​

    ​Andrey Arshavin បាន​តបស្នង​យ៉ាង​ពេញចិត្ត​ចំពោះ​អ្នកសរសេរ​ប្លុក​បាល់ទាត់​ម្នាក់​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​គាត់​បានឈ្នះ​នូវ​ការ​ភ្នាល់​មួយ ជាមួយ Blogger រូបនោះ​ដែលថា គាត់​នឹងមិន​មាន​សម្ថ​ភាព​រក​គ្រាប់​បាល់​លើសពី ៧ គ្រាប់​មុន​បញ្ចប់​រដូវ​កាល​បាន​នោះឡើយ​សម្រាប់​ក្លឹប​ថ្មី​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​លី​ក​កំពូល​កា​ហ្សា​ក់ស្ត​ង់ Kazakhstan Premier League គឺ​ក្រុម FC Kairat ដែល​គាត់​បាន​ចុះហត្ថលេខា​ចូលរួម​លេង​កាលពី​ប្រាំ​មួយខែ​មុន​។​

​    ​អ្នកសរសេរ​ប្លុក ដែល​ហ៊ាន​ប្រថុយ​ភ្នាល់​ជាមួយ​អតីត​តារាបាល់ទាត់​ដ៏​គ្រោះថ្នាក់​របស់​កាំភ្លើង​ធំ Arsenal រូបនោះ​មាន​ឈ្មោះថា Namely ដែល​គាត់​បាន​ភ្នាល់​ថា គាត់​នឹង​កោរសក់​របស់គាត់​ឱ្យ​ទំពែក ប្រសិនបើ​តារាបាល់ទាត់​វ័យ ៣៥​ឆ្នាំ Arshavin អា​ចរក​គ្រាប់​បាល់​បាន​លើសពី ៧ គ្រាប់​អំឡុង​រដូវ​កាល​កំពុង​នឹង​ដំណើរការ​នេះ​។​

​    ​ហើយ Arshavin ពិតជា​រីករាយ​ដូច​អ្វីដែល​យើង​បានឃើញ​ក្នុង​វីដេអូ​ខាងក្រោម​នេះ ក្រោយ​ពេលដែល​អតីត​តារាបាល់ទាត់​អន្តរជាតិ​រុស្ស៊ី​រូបនេះ អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ៧ គ្រាប់​នៅ​ដើមរដូវ​កាល​ថ្មី និង​បាន​កោរសក់​អ្នកសារព័ត៌មាន​ដ៏​ព្រហើន​រូបនោះ​ដែល​កំពុង​អង្គុយ​ឱ្យ​គាត់​កោរសក់​លេង និង​ស្ថិតក្នុង​ស្ថានភាព​ស្ពឹក​មុខ​ជា​ទម្ងន់​៕

 

adverise with khmeread

មតិយោបល់