adverise with khmeread Barton joey qpr 3249700

ខ្សែបម្រើ Joey Barton ប្រឈម​នឹង​ពិន័យ​ដោយសារ​ភ្នាល់​បាល់

​    ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA បាន​ចោទប្រកាន់ កីឡាករ Joey Barton ដោយសារតែ​កីឡាករ​រូបនេះ​រំលោភច្បាប់​ភ្នាល់​ល្បែង​។ តាម​ចោទថា ខ្សែបម្រើ​ក្លឹប Rangers រូបនេះ​បាន​ចាក់​ភ្នាល់​ការប្រកួត​បាល់ទាត់​៤៤​លើក​ចន្លោះ​ថ្ងៃទី​១​ខែកក្កដា ដល់​ថ្ងៃទី​១៥​ខែកញ្ញា​នៅ​ឆ្នាំនេះ​។ 

​    ​Barton នៅមាន​ពេល​ដល់​ថ្ងៃទី​១២​ខែតុលា​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​។ សវនាការ​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៧​ខែតុលា​។ Barton វ័យ​៣៤​ឆ្នាំ​បច្ចុប្បន្ន​ត្រូវបាន​ក្លឹប​បញ្ឈរជើង បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​អ្នកចាត់ការ Mark Warburton នៅពេល​ហ្វឹកហាត់​។​

​    ​Barton ដើមឡើយ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ដោយ Gambling Commission ដោយសារតែ​ចាក់​ភ្នាល់​លើ​ការប្រកួត​ជាមួយ​ក្រុម Celtic និង​ការប្រកួត​ចាញ់​ក្រុម Barcelona យ៉ាងធ្ងន់ធ្ងរ​នៅ​ក្របខណ្ឌ CL កាលពី​ខែ​មុន​៕

adverise with khmeread

មតិយោបល់