adverise with khmeread Pep and 3

Man City ត្រៀម​ចំណាយ​១៥០​លាន​ផោន​ដើម្បី​ផ្ទេរ​កីឡាករ​ឆ្នើមៗ​

    ​ក្លឹប Man City បាន​ត្រៀម​ផ្តល់ប្រាក់​១៥០​លាន​ផោន​ដល់​លោក Pep Guardiola ដើម្បី​ប្រែក្លាយ City ឲ្យ​ទៅជា​ក្រុម​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។ 

​    ​កាលពី​រដូវក្តៅ​ឆ្នាំមុន​ក្លឹប City បាន​គាំទ្រ​គ្រូបង្វឹក​ថ្មី​រូបនេះ​ដោយ​ផ្តល់ប្រាក់​១៧៥​លាន​ផោន​ដើម្បី​ផ្ទេរ​កីឡាករ​ឆ្នើមៗ​មួយចំនួន​។ ពេលនេះ City បាន​ត្រៀម ចំណាយ​បន្ថែមទៀត នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើក​នៅ​ខែមករា​។ 

​លោក Guardiola ត្រូវការ​ខ្សែការពារ​ពីររូប​និង​ខ្សែប្រយុទ្ធ​ម្នាក់ទៀត ហើយ លោក​ចង់​នាំយក​កីឡាករ​ដែលមាន​គុណភាព ដើម្បី​ប្រែក្លាយ City ឲ្យ​ទៅជា​ក្រុម​ខ្លាំង​មួយ​នៅលើ​ពិភពលោក​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ចាប់អារម្មណ៍​ខ្សែការពារ Hector Bellerin របស់ Arsenal កីឡាករ Leonardo Bonucci របស់ Juventus និង​ខ្សែប្រយុទ្ធ​Pierre Emerick Aubameyang របស់ Dortmund៕

adverise with khmeread

មតិយោបល់