adverise with khmeread Claudia romani

អ្នកគាំទ្រចោទអាជ្ញាកណ្តាល ក្លូឌា ថា លម្អៀង ដោយសារបង្ហោះរូបភាពក្នុងឯកសណ្ឋានក្លឹប AC Milan

          អាជ្ញាកណ្តាលស្ត្រី​ម្នាក់​​បាន​រង​ការ​ចោទ​ប្រកាន់​ថា មាន​​ភាព​​លម្អៀង​ បន្ទាប់​​​ពី​​អា​ជ្ញាក​ណ្តាល​​រូបនេះ​បង្ហោះរូប​ភាព​សិចស៊ី​​ច្រើន​សន្លឹក​​នៅ​លើ​បណ្តាញ​សង្គម។

          នាង ក្លូឌា រ៉ូម៉ានី (Claudia Romani) ដែល​ត្រូវបាន​ផ្តល់សិទ្ធិ​កាត់សេចក្តី​ការ​ប្រកួត​​បាល់​ទាត់​ក្រប​ខណ្ឌសេរី A និង​ក្របខណ្ឌ​ B ​របស់​អ៊ីត​តាលីបាន​ក្លាយជា​ប្រធាន​បទ​នៃការ​រិះគន់​ធ្ងន់ៗ​​តាម​បណ្តាញ​សង្គម ​Instagram បន្ទាប់​នាង​បង្ហោះ​រូប​ភាព​​ស៊ែល​ហ្វី​និងរូបភាព​​ឈុត​ប៊ីគីនីច្រើន​សន្លឹកជាមួយនឹងឯក​សណ្ឋាន​​របស់​ក្លឹប​ AC Milan។

          ក្នុងរយៈ​ពេល​មិនដល់មួយឆ្នាំផង អតីត​តារាបង្ហាញម៉ូត​រូបនេះ​មាន​អ្នក​គាំ​ទ្រ​កើន​ជិតបីដងពី​ ៦០.០០០​នាក់​ដល់​១៧៥.០០០​នាក់។

          រ៉ូម៉ានី ដែលរីករាយនឹងសារភាពត្រង់ៗ​ថា នាងគាំទ្រ​ក្លឹប AC Milan នោះ​កន្លង​មក​ធ្លាប់ទាក់ទងជាមួយកីឡាករ ហ្វីលីពប៉ូ អ៊ីនហ្សាហ្គី (Filippo Inzaghi) ជា​តារា​បាល់ទាត់ជើងចាស់នៅពហុកីឡាដ្ឋានសានស៊ីរ៉ូ។

          អ្នកគាំទ្រ​មាន​ចម្ងល់ថា តើភក្តីភាព​របស់នាងចំពោះក្លឹប AC Milan នឹងធ្វើ​ឲ្យ​ការកាត់សេចក្តីរបស់នាងប្រែប្រួលឬយ៉ាងណា៕

adverise with khmeread

មតិយោបល់