adverise with khmeread 106320752 rooney large trans  c llcxks z czqgomp7be77vycjef6tee8tngkw4lbg

Alan Shearer: Rooney នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​របស់ Man Utd

​    ​អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស​កីឡាករ Alan Shearer បាន​និយាយថា ខ្សែប្រយុទ្ធ Wayne Rooney គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ក្រុម Man Utd ។ ជា​អ្នក វិភាគ​បាល់ទាត់​នៅ​ទូរទស្សន៍ BBC អតីត​កីឡាករ​រូបនេះ​បានធ្វើ​ការអះអាង​បែបនេះ​បន្ទាបពី Rooney ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​របស់លោក Jose Mourinho ។ 

Alan Shearer នៅតែ​ជឿជាក់ថា Rooney នៅតែ​ជា​ផ្នែក​សំខាន់​មួយ​ក្លឹប Man Utd គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​នោះទេ​។ ខ្ញុំ​គិតថា ការសារភាព​របស់គាត់​នោះ​គឺ ដោយសារតែ​គាត់​ជឿថា ខ្លួន​មិនសូវ​រហ័ស​ដូច​ពីមុន ប៉ុន្តែ​រឿង​បែបនេះ​នឹង​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​។ មិនចាំបាច់​មាន​អ្នក​ប្រាប់​នោះទេ​។ រឿងនេះ​គឺជា​ការពិត​”​។​

​    ​Rooney រកបាន​ត្រឹមតែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញមុខ​១៨​លើក​ចុង ក្រោយ​នៅ​ក្របខណ្ឌ PL​។ Rooney បានត្រឹមតែ​អង្គុយ​មើល​ប៉ុណ្ណោះ អំឡុងពេល​ក្រុម Man Utd ប្រកួត​ឈ្នះ​ក្រុម Leicester City 4-1​។​

​    ​ទោះបីជា​យ៉ាងណា Rooney បាន​សារភាពថា គ្រូបង្វឹក​របស់ខ្លួន​ពិតជា​ធ្វើការ​សម្រេចចិត្ត​ត្រូវ​ក្នុងការ​ទម្លាក់ខ្លួន​ចេញពី​ក្រុម​ជម្រើស ហើយ​បាន​សន្យាថា នឹង​ប្រឹងប្រែង​ដណ្តើមយក​កៅអី​ក្នុង​ក្រុម​ជម្រើស​មកវិញ​៕

adverise with khmeread

មតិយោបល់