adverise with khmeread 14572628 1139312056155668 2112641830 o

បង្ក​របួសស្នាម​នៅ​ប៉ៃលិន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​,​ រត់​រួច​ម្នាក់​

    ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួកពីរ​នាក់ ​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្ត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៩​ ព្រឹក​ថ្ងៃទី​៧ ​តុលា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព នា​ថ្ងៃ​៦​តុលា​ឆ្នាំ​២០១៦ ម៉ោង​៨​យប់​ពីបទ​កាប់​ឱ្យ​របួស នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ ផាន់ វណ្ណៈ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​គេចខ្លួន។ ឯ​សហចារី ឈ្មោះ​ ផាន់ រស្មី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​៧​ តុលា ​ឆ្នាំ​២០១៦ ​ម៉ោង ៩ ព្រឹក ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​ថ្ងៃ​៨​ តុលា​ស្អែក​នេះ៕

adverise with khmeread

មតិយោបល់