adverise with khmeread 14522592 1139314046155469 1455260862 o

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ ​ទទួលផល​ចោរកម្ម​

    ពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ភ្នំ​ក្រវ៉ា​ញ ​និង​ប៉ូលិស​ក្រុង​ពោធិ៍សាត់​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៧ ​តុលា​នេះ តាម​ដីកា​តុលាការ​ពីបទ​ទទួលផល​ចោរកម្ម។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​អធិការ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​និង​កម្លាំង​ខេត្ត​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លើ​ឈ្មោះ​ សេន សុះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ភូមិ​រលាប ឃុំ​រលាប ក្រុង​-​ខេត្តពោធិ៍សាត់ ក្នុងករណី​ទទួលផល​ចោរកម្ម​ប្រព្រឹត្ត​នៅ​ភូមិ​ស្រះស្រង់ ឃុំ​ព្រៃ​ញី​ ក្រុង​-​ខេត្តពោធិ៍សាត់​ ហើយ​បាន​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​៧​ តុលា ​ឆ្នាំ​២០១៦​ម៉ោង​៣​រសៀល​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់