adverise with khmeread 14614230 1139317809488426 950372338 o

ប៉ូលិស​ខេត្តព្រះវិហារ​ចាប់ខ្លួន​ក្មេង​ទំនើង​២​នាក់​គប់​ដុំថ្ម​ត្រូវ​អ្នកបើក​គោយន្ត​ក្រឡាប់​របួស​១៦​នាក់

    ព្រះវិហារ ៖ ប៉ូលិស​ខេត្តព្រះវិហារ​បាន​ចាប់ខ្លួន​ក្មេង​ទំនើង​២​នាក់​កាលពី​ល្ងាច​ថ្ងៃទី​៧ ​តុលា​នេះ ដែល​គប់​ដុំថ្ម​ត្រូវ​អ្នកបើក​គោយន្ត​ម្នាក់​របួសធ្ងន់  ហើយ​គោយន្ត​នោះ​ក្រឡាប់ ​បណ្តាលឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​រងរបួស​ធ្ងន់​-​ស្រាល​១៦​នាក់។​

    ទង្វើ​ឆ្កួតៗ​ខាងលើនេះ​បង្កឡើង​ដោយ​ក្មេង​ពាល​២​នាក់​កាលពី​ថ្ងៃទី​៣០​ កញ្ញា ​ឆ្នាំ​២០១៦​កន្លងទៅនេះ នៅ​ចំណុច​ស្រះ​ម្លិះ ភូមិ​អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ គ្រឿន ថៃ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​និង​២-​ឈ្មោះ​ វ៉ុ​ន ផល្លី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​៣០ ​កញ្ញា ​ឆ្នាំ​២០១៦​ កន្លងទៅនេះ​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​យក​ឈើ​ជ្រុង ​និង​ដុំថ្ម​គប់​ទៅលើ​អ្នកបើកបរ​គោយន្ត​បណ្តាលឱ្យ​របួសធ្ងន់ ហើយ​គោយន្ត​នោះ​រេ​ចង្កូត​ក្រឡាប់​ បណ្តាលឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​រងរបួស​ធ្ងន់​-​ស្រាល​១៦​នាក់។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕


 

adverise with khmeread

មតិយោបល់