adverise with khmeread 1

របៀប​កម្ចាត់​អង្គែ ប្រើតែ​គ្រឿងផ្សំ​នៅផ្ទះ​បាយ​សោះ ខំ​តែរ​ត់ទៅ​ទិញ​សាប៊ូ​!

    ​អង្គែ​គឺជា​ការ​ជម្រុះ​ចោល​នៃ​កោសិកា​ស្បែក​ងាប់​ពី​ស្បែកក្បាល​។ ហើយ​វា​កើត​ឡើងលើ​ស្បែក​ក្បាលមនុស្ស​ជាទូទៅ គ្រាន់តែ​តិច​និង​ច្រើន​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មនុស្ស​ខ្លះ​មានបទពិសោធន៍​កើត​អង្គែ​ធ្ងន់ធ្ងរ​ដោយសារ​មូលហេតុ​ច្រើន​ដូចជា ជាតិពុល​ក្នុង​បរិយាកាស ការប្រើ​ផលិតផល និង​សាប៊ូ​លើស​កម្រិត​។​

​    ​អ្នក​អាច​បាត់​អង្គែ​បាន​ទាំងស្រុង​ប្រសិនបើ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​៖
​    ​១. ទឹកខ្មេះ​ប៉ោម​
​    ​លាយ​ទឹកខ្មេះ​ប៉ោម​ជាមួយនឹង​ទឹក​ស្មើគ្នា តាម​ទំហំ​នៃ​សក់​ក្បាល​។ លាង​សក់​ក្បាល​ជាមួយនឹង​ទឹក​ដែល​លាយ​នោះ និង​ម៉ាស្សា​តិច​លើ​ស្បែកក្បាល​។ ទុកចោល ១៥ នាទី បន្ទាប់មក​លាង​ក្បាល​ជាមួយនឹង​ទឹក​។ ក្លិន​ទឹកខ្មេះ​ប៉ោម​នឹង​បាត់​នៅពេល​សក់​របស់​អ្នក​ស្ងួត​។ ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​រយៈពេល ១ សប្ដាហ៍​។​

​    ​២. អំបិល​
​    ​ដួស​អំបិល ១ ស្លាបព្រា​បាយ បន្ទាប់មក​យក​អំបិល​ម៉ាស្សា​លើស​ក់​សើម​ថ្ម​មៗ ហើយ​សឹម​លាង​សក់​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​ជាការ​ស្រេច​។ ធ្វើបែបនេះ​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ លែង​បារម្ភ​រឿង​កើត​អង្គែ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់