adverise with khmeread Untitled 1

វិធីសាស្ត្រ​ធ្វើឱ្យ​ច្រមុះ​ស្រួច ដោយ​ប្រើ​ថ្នាំដុសធ្មេញ មិនចាំបាច់​រង​ក្រោម​ផ្លែកាំបិត​វះកាត់​

    ​យើង​ជារឿយៗ​ឮ​អំពី​តារា​ល្បីៗ​ទៅ​សាក​ផ្លែកាំបិត​ដើម្បីឱ្យ​សម្រស់​ស្អាត​។ ខ្លះទៅ​វះកាត់​ច្រមុះ ខណៈដែល​អ្នក​ខ្លះទៅ​វះកាត់​បបូរមាត់​។ យ៉ាងណាមិញ ការវះកាត់​ទាំងនោះ​គឺ​វិធី​មួយ​បង្ហិន​លុយ​សុទ្ធសាធ​។ លើសពីនេះ ប្រសិនបើ​អ្នក​វះកាត់​ចំ​វេជ្ជបណ្ឌិត​គ្មាន​ជំនាញ មុខ​របស់​អ្នកនឹង​ទៅជា​យ៉ាប់​លើស​ដើម និង​ឈានទៅដល់​ខូច​ទ្រង់ទ្រាយ​មុខ​យ៉ាង​អាក្រក់​ក៏​ថា​បាន​។​

​    ​ពិតណាស់ អ្នក​មិនត្រូវ​ការចំណាយ​ប្រាក់​ច្រើន​នោះទេ​សម្រាប់​ការវះកាត់​ច្រមុះ​។ នេះ​ជា​វិធី​ធ្វើឱ្យ​ច្រមុះ​ស្រួច អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ថ្នាំដុសធ្មេញ ១ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ញី​ស្រស់ ២ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​។​

​    ​* របៀប​ធ្វើ​៖
​    ​- លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ចូលគ្នា​
​    ​- យ​កវាម​កពាស​លើ​ច្រមុះ​
​    ​- ទុកចោល​កន្លះ​ម៉ោង​
​    ​- បន្ទាប់ពី​កន្លះ​ម៉ោង លាងមុខ​របស់​អ្នក​ជាមួយនឹង​ទឹក​ត្រជាក់​។ អ្នក​ក៏​អាច​ប្រើ​ទឹកខ្មេះ​ប៉ោម​ដើម្បី​សម្អាត​ច្រមុះ​បាន​ផងដែរ ហើយ​បន្ទាប់មក​ត្រូវ​លាង​សម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​។​
​    ​- ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​រយៈពេល ១០ ថ្ងៃ ចាំ​អង្កេត​មើល​ច្រមុះ​របស់​អ្នក​ចាប់ផ្តើម​ស្រួច​ជាង​មុន​ជាមិនខាន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់