adverise with khmeread Untitled 1

រុស្ស៊ី​ព្រមាន​បាញ់​ទម្លាក់​យន្តហោះ​អាមេរិក​នៅ​ស៊ី​រី ខណៈ​ពិភពលោក​កំពុង​បារម្ភ​ផ្ទុះ​សង្គ្រាមលោក​ជាថ្មី​

​    ​ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ថា ខ្លួន​នឹង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អាមេរិក​ដែល​ហោះហើរ​នៅលើ​ប្រទេស​ស៊ី​រី ខណៈ​ភាព​តានតឹង​រវាង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​លោកខាងលិច​បាន​ឈានដល់​ចំណុច​ក្តៅគគុក​។​

​    ​មេ​យោធា​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា ពួកគេ​បាន​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​ឆ្លាត​នៅ​ប្រទេស​អសន្តិសុខ​មួយ​នេះ ដែល​នេះ​ប្រហែលជា​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដល់​យន្តហោះ និង​ឧ​ទ្ធ​ម្ភា​ចក្រ​ដែល​គ្មាន​អត្តសញ្ញាណ​។​

​    ​លោកពូ​ទីន​បាន​បញ្ជា​ឱ្យមាន​ការដាក់​ពង្រាយ​នូវ​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​ទំនើប​គឺ S-300 និង S-400 ក្នុង​គោលបំណង​ការពារ​កងទ័ព​ថ្មើរជើង​របស់​រុស្ស៊ី​។​

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​គឺ​លោក​ឧត្ដមសេនីយ Igor Konashenkov បាន​និយាយថា "​រាល់​មី​ស៊ី​ល​ណា ឬក៏​ការវាយប្រហារ​តាម​ដែនអាកាស​មកលើ​ដែនដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ី​រីនឹង​បង្កើត​ការ​គម្រាមកំហែង​ដ៏​ច្បាស់​មួយ​មកលើ​យោធា​រុស្ស៊ី​"​។​

​    ​ការព្រួយបារម្ភ​ពី​ការប្រឈមមុខ​ដាក់គ្នារ​វាង​អាមេរិក និង​កងទ័ព​លោកពូ​ទីន បានកើត​ឡើង បន្ទាប់ពី​មានការ​ទម្លាក់​គ្រាប់បែក​ពី​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​មកលើ​ទាហាន​ស៊ី​រី​គាំទ្រ​ដោយ​រុស្ស៊ី​កាលពី​ខែ​មុន​។​

​    ​ការវាយប្រហារ​នេះ ដែល​សហរដ្ឋអាមេរិក​បាន​អះអាងថា ជា​ឧប្បត្តិហេតុ​មួយ​ប៉ុណ្ណោះ​នោះ តាម​ដឹងបាន​សម្លាប់​កងទ័ពរ​បស់​លោក​អាសាដ​ដល់​ទៅ ៨៣ នាក់​។ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​វាយបក​វិញ ដោយ​ចោទប្រកាន់​អាមេរិក​ថា គាំទ្រ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (ISIS)​។​

​    ​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​តែ​បន្តិច​ប៉ុណ្ណោះ​មុនពេល​ការចរចា​សន្តិភាពរ​វា​ង​រដ្ឋធានី​ក្រុង​វ៉ាស៊ីនតោន និង​មូ​ស្គូ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​សបាន​បរាជ័យ​កាលពី​ថ្ងៃ​ចន្ទ​៕

ប្រភព៖ express

adverise with khmeread

មតិយោបល់